អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ …

x(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ០៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ០៣គ្រឿង និងរថយន្ត ០៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។
បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៨៣គ្រឿង ក្នុងនោះមានម៉ូតូ ១០២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨១គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបើកបរ លើសចំណុះ និងល្មើសសញ្ញាជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ១៩នាក់ (របួសធ្ងន់ចំនួន ១៥នាក់)។ រយៈពេល ១៨ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៦នាក់ របួស ១២០០នាក់ (របួសធ្ងន់ ១៣៨នាក់)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram