សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ ដាក់ បិណ្ឌ ទី ៩ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក..
ភ្នំពេញ ៖ ក្នុង ព្រឹក ថ្ងៃ កាន់បិណ្ឌ ទី ៩ នៃ ពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទ ក្រហមកម្ពុជា បាន អញ្ជើញ នាំ យក នូវ ចង្ហាន់ បិណ្ឌ បាត្រ បច្ច័យ ទេយ្យវត្ថុ និង ទេយ្យទាន ជាច្រើន មុខ ទៅ ប្រគេន ព្រះសង្ឃ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។

បុណ្យ ភ្ជុំបិណ្ឌ គឺជា ពិធីបុណ្យ មួយ ក្នុងចំណោម ពិធីបុណ្យ ធំៗ ដទៃទៀត ដែល ប្រជារាស្ត្រ ខ្មែរ ទូទាំង ប្រទេស តែងតែ ប្រារព្ធ មិនដែល ខាន ឡើយ តាំងពី បុរាណកាល មក គឺ ចាប់ពី ថៃ្ង ១ រោច ខែភទ្របទ រហូតដល់ ថៃ្ង ទី ១៥ រោច មាន រយៈពេល ១៥ ថៃ្ង ដែល នៅ ថ្ងៃ ១៥ រោច ជា ថៃ្ង ” ភ្ជុំបិណ្ឌ ” ។បុណ្យកាន់ បិណ្ឌ និង ភ្ជុំបិណ្ឌ ត្រូវបាន ធ្វើឡើង តាមបែប ទក្ខិណានុប្បទាន នៃ ព្រះពុទ្ធសាសនា ។ ជា រៀងរាល់ឆ្នាំ នៅពេល ដល់ ថ្ងៃ ខែ ដែល ត្រូវ ប្រារព្ធ ពិធីបុណ្យ ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូនចៅ សាច់ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទីជិត ឬ ទី ឆ្ងាយ តែងតែ ធ្វើដំណើរ ទៅ ជួបជុំគ្នា ជាពិសេស ឪពុក ម្ដាយ ដោយបាន រៀបចំ ម្ហូបអាហារ បាយ សម្ល ចង្ហាន់ យកទៅ ប្រគេន ព្រះសង្ឃ ដែល គង់នៅ ទី វត្ត អារាម ។

វត្តមាន ដ៏ ថ្លៃថ្លា របស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម ដំណើរ ដោយ ក្រុមគ្រួសារ បង ប្អូន សាច់ញាតិ និង មន្ត្រី អ្នកមុខអ្នកការ ដែល អញ្ជើញ មក ដាក់ បិណ្ឌ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក នាពេលនេះ ក៏ដូចជា ការអញ្ជើញ ទៅកាន់ ទី វត្ត អារាម ផ្សេងៗ នាពេល កន្លងមក ជា សក្ខីកម្ម បាន ឆ្លុះបញ្ចាំង ឱ្យឃើញ ពី ការយកចិត្តទុកដាក់ ដ៏ ខ្ពង់ខ្ពស់ អំពី ការ គោរព ប្រតិបត្តិ យ៉ាង ជ្រាលជ្រៅ ចំពោះ ព្រះពុទ្ធសាសនា ដែលជា សាសនា របស់ រដ្ឋ ជាមួយ នឹង ប្រជាពលរដ្ឋ ដែល ជា អ្នក កាន់ ព្រះពុទ្ធ សាសនា ប្រមាណ ជាង ៩០% នៅ ទូទាំងប្រទេស ។ វត្តមាន របស់ សម្តេច អញ្ជើញ មកកាន់ វត្ត អារាម នានា សម្តេច តែងតែ នាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សំភារៈ បរិក្ខារ យ៉ាងច្រើន សន្ធឹកសន្ធាប់ ប្រគេន ព្រះសង្ឃ និង សម្រាប់ បន្ត ចូលរួម អភិវឌ្ឍ កសាង សមិទ្ធផល នានា ទាំង នៅ ក្នុង វិស័យ ពុទ្ធចក្រ និង អាណាចក្រ ឱ្យ រីកចម្រើន រុងរឿង ជា បន្តបន្ទាប់ ផងដែរ ។

សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និង ក្រុមគ្រួសារ រួម ជាមួយ នឹង ថ្នាក់ដឹកនាំ ជាច្រើន ទៀត បាន អញ្ជើញ ធ្វើ កិច្ច តាម ប្រពៃណី នៃ ព្រះពុទ្ធសាសនា ដោយបាន អញ្ជើញ រាប់បាត្រ បូជា បច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរ ប្រគេន ព្រះសង្ឃ ឧទ្ទិស នូវ ផល្លាអានិសង្ឃ ជូនទៅ ដល់ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន មាន មាតា បិតា ជីដូន ជីតា ញាតិ ការ ទាំង ៧ សន្តាន ដែល បាន ចែក ឋាន ទៅកាន់ លោក ខាងមុខ ហើយ នោះ សូម ឱ្យ វិញ្ញាណក្ខន្ធ របស់ អស់ លោកអ្នក ទាំងនោះ បាន ទទួលយក កុំបី អាក់ខាន ឡើយ ។

តាមរយៈ មនុញ្ញផល ដ៏ ថ្លៃថ្លា នៅក្នុង វេន កាន់បិណ្ឌ ទី ៩ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និង មន្ត្រី ចូលរួម បុណ្យ ក៏បាន ឧទ្ទិស សូម ឱ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឱ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឱ្យ ព្រះ បារមី ដ៏ សក្ដិសិទ្ធិ នៅក្នុង លោក ព្រះ បារមី នៃ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក តាម ជួយ បីបាច់ ថែរក្សា សម្តេច ទាំងពីរ មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន ស្ថិតនៅ គ្រប់គ្រង ការពារ ព្រះរាជាណាចក្រ កម្ពុជា ឱ្យ រក្សា បាន ជានិរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស ។ មួយវិញទៀត តាមរយៈ មនុញ្ញផល នៃ ថ្ងៃ ដាក់ បិណ្ឌ ទី ៩ នៅ វត្ត ចំពុះក្អែក នេះ ក៏ សូម ឧទ្ទិស នូវ មហា កុសលផល បុណ្យ ដែល សម្តេច បាន ធ្វើ ឱ្យបាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ។

ក្នុងឱកាស បុណ្យ ដាក់ បិណ្ឌ ទី ៩ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក នេះ សម្តេច មាន សទ្ធា ជ្រះថ្លា បាន ប្រគេន ទេយ្យទាន ទេយ្យវត្ថុ សរុប ចំនួន ២២ មុខ ដែល ក្នុង មួយ មុខៗ មាន មួយចំនួនធំ រួម នឹង បច្ច័យ សង្កត់ បិណ្ឌ ៥ លាន រៀល និង បច្ច័យ សម្រាប់ រៀបចំ ចង្ហាន់ ព្រះសង្ឃ បូករួម នឹង បច្ច័យ ជាង ១៩ លាន ៨ សែន រៀល និង ៣ ម៉ឺន ៦ ពាន់ ៨៥០ ដុល្លារ អាមេរិក បន្ថែម ទៀត ដែល បានមកពី លោកជំទាវ ឯកឧត្តម មន្ត្រី អ្នក មុខ អ្នកការ ដែល បាន អញ្ជើញ ចូលរួម នា ឱកាស នោះ ផងដែរ ។ សរុប បច្ច័យ ទាំងអស់ ក្នុង បិណ្ឌ ទី ៩ នៅ វត្ត មុខ នី សុវណ្ណ ហៅ ចំពុះក្អែក សម្រាប់ ការ កសាង សមិទ្ធផល ក្នុង វិស័យ ព្រះពុទ្ធ សាសនា មាន ជាង ២៤ លាន ៨ សែន រៀល និង
ប្រាក់ ដុល្លារ ៣ ម៉ឺន ៦ ពាន់ ៨៥០ ដុល្លារ អាមេរិក ។ ក្រៅពីនេះ សម្តេច ក៏បាន ប្រគេន ព្រះសង្ឃ ១៨០ អង្គ ក្នុង ១ អង្គៗ មាន ទេយ្យទាន និង បច្ច័យ ៥ ម៉ឺន រៀល , យាយជី តាជី ១៧០ នាក់ ម្នាក់ៗ ទទួល បាន ក្រណាត់ស និង ថវិកា ៥ ម៉ឺន រៀល ។
វិស័យ ព្រះពុទ្ធសាសនា មានការ រីកចម្រើន រុងរឿង រហូតមកដល់ សព្វ ថ្ងៃនេះ ក៏ អាស្រ័យ ដោយ ជំនឿ និង ស្ថានភាព ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ មានការ រីកចម្រើន ។ ដូច្នេះ វិ ស័យ ទាំងពីរ នេះ គឺ ពុទ្ធចក្រ និង អាណាចក្រ មិន អាច កាត់ ផ្តាច់ ចេញ ពីគ្នា បានទេ ព្រោះថា ព្រះសង្ឃ និង ទី វត្ត អារាម គឺជា ស្រែបុណ្យ សម្រាប់ អប់រំ ទូន្មាន ប្រៀនប្រដៅ អោយ មនុស្ស ទូទៅ ឱ្យ ប្រព្រឹត្ត តែ អំពើ ល្អ ប្រកាន់ខ្ជាប់ នូវ សាមគ្គីធម៌ រួមរស់ ក្នុង សង្គមជាតិ មួយ ប្រកបដោយ សុខដុមរមនា ។ សូមបញ្ជាក់ថា ៖ វត្ត មុនី សុវណ្ណ ហៅ ចំពុះក្អែក កាលពី នៅក្នុង របប កម្ពុជា ប្រជាធិបតេយ្យ គេ បាន យក ទី អារាម នេះ ទាំងមូល ប្រែក្លាយ អោយ ទៅជា មន្ទីរឃុំឃាំង និង កាប់សម្លាប់ មនុស្ស យ៉ាង អយុត្តិធម៌ និង សាហាវព្រៃផ្សៃ ជាទីបំផុត ៕

អនុមោទនាបុណ្យភ្ជំុបិណ្ឌ {បិណ្ឌទី៩}
កត្តាសន្តិភាពបានផ្តល់នៅការសប្បាយរីករាយ រស់នៅជួបជំុសាច់ញាតិបងប្អូនអត់មានទៅភ័យខ្លាចសង្គ្រាម ពលរដ្ឋមានឱកាសធ្វើបុណ្យទានសន្សំកុសលទៅតាមទំនៀ់មទំលាប់ប្រពៃណីសាសនាតាំងពីបុរាណកាលមកយ៉ាងសប្បាយចិត្ត។
ពេលវេលានេះក៏យើងត្រូវមានការប្រុងប្រយ៉ាត់មិនអាចភ្លេចឬធ្វេសប្រហែសបានទ្បើយពីជំកូវីដ១៩ សុំចិត្តបងប្អូនសូមបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យការពារសុវត្ថិភាពសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តនៅវិធានការអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល។

ទន្ទឹមនិងនេះដែរសូមបងប្អូនប្រជាពលរដ្ឋប្រកាន់ផ្ជាប់ជានិច្ចការគោរពច្បាប់ចរាចរណ៍ បើកបរទីជិតឆ្ងាយចេះយោគយល់អធ្យាស្រ័យកុំវ៉ាប្រជេងលើដងផ្លូវ កុំពិសារគ្រឿងស្រវឹងមុននិងកាន់ចង្កូតរថយន្ត បើស្រវឹងសូមកុំបើកបរ ចាប់ពីថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

ឆ្លៀតក្នុងឱកាសនេះផងដែរសូមជូនពរបងប្អូនជនរួមជាតិសូមធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងទៅទាំងមកនិងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីរឃ្លៀងឃ្លាតទ្បើយ៕


