សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន …

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។
លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ច ប្រជុំពេញអង្គនោះរួមមាន៖

  • ១៖ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
  • ២៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
  • ៣៖ របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
  • ៤៖ បញ្ហាផ្សេងៗ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram