លោក ប៊ុត ចិន្ថា ព្រមទាំងភរិយាបានផ្តល់គ្រឿងចក្រស្តារប្រឡាយតាមផ្លូវជាតិលេខ៤ ដេីម្បីរំដោះជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ក្នុងស្រុកសំរោងទង និងស្រុកអង្គស្នួល…

ខេត្តកណ្តាល៖ នាពេលកន្លេងមកនេះលោក ប៊ុត ចិន្ថា ព្រមភរិយា ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តែងមានទឹកចិត្តជួយគិតគូរដល់ទុក្ខលំបាក់ប្រជាពលរដ្ឋដូចគ្នា តាមរយៈមនុស្សធម៌ផងជួយកសាងនិងជួសជុលផ្លូវមួយចំនួនក្នងស្រុកដោយប្រេីគ្រឿងចក្រផ្ទាល់ខ្លួននិងកម្លាំងកាយចិត្ត ជួយសម្រួលដល់អាជ្ញធរស្រុកក្នុងអំឡុងពេលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។

លោក ប៊ុត ចិន្ថាបានបង្ហាញនូវក្តីរីករាយដែលបានជួយទាំងសំភារៈជាគ្រឿងចក្រនិងកម្លាំងកាយ រំលែកសុខទុក្ខ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាលនាពេលនេះ។

លោកក៍បានមានប្រសាសន៍បន្តថាក្នុងនាមខ្លួនលោកជាប្រជាពលរដ្ឋរស់ក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះៗដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតពីសុខទុក្ខនិងតែងនៅជិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រង គ្រោះដោយជំនន់ទឹកភ្លៀងក៍ដូចជាគ្រោះធម្មជាតិផ្សេងៗ ។

ក្នុងនោះដែររដ្ឋបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សំដែលនូវការថ្លែងអំណរគុណដល់លោក ប៊ុត ចិន្ថានិងភរិយាដែលជានិច្ចជាកាលជួយឧបត្ថមជាសំភារៈគ្រឿងចក្រដល់សាលាស្រុកក្នុងការស្តារប្រឡាយរំដោះជំនន់ទឹកភ្លៀង ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញផងក្រោយជំនន់ទឹកភ្លៀងបានស្រកជាបណ្តេីរៗ អំឡុងពេលមានជំនន់ទឹកភ្លៀងបានបំផ្លាញទាំងហេដ្ឋារចនាសម្ព័ផ្លូវថ្នល់ស្ទេីរគ្រប់ទីកន្លែង។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤ក៍ដូចជាអ្នកដំណេីរត្រេកអរនិងកោតសរសេីរដល់អាជ្ញធរ រដ្ឋបាលស្រុកសំរោងទងបានគិតគូរសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការធ្វេីដំណេីរ ដែលជំនន់ទឹកភ្លៀងនេះ បង្ករអោយផ្លូវថ្នល់ខូចមានជង្ហុកធំៗ ប្រឡាយមេរំដោះទឹកមិនទាន់ដោយសារកកស្ទះសំរាមជាដេីម។

នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២០នេះ ក្រុមគ្រឿងចក្រលោក ប៊ុត ចិន្ថា កំពុងបន្តកាយស្តារប្រឡាយនៅចំណុចចាប់ពីរោងចក្រសាប្រ៊ីណារហូតដល់ភ្លេីងស្តុបថ្នល់ទទឹងដេីម្បីរំដោះទឹកកំុអោយដក់លេីផ្លូវបង្ករការលំបាក់ក្នុងការធ្វេីដំណេីរបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកបានកោតសរសេីរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចូលរួមជួយសម្រួលចរាចរណ៍ ក៍ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram