ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតថ្មី, លោកវរសេនីយ៍ឯក ហុក ចន្តា ជំនួសឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន…..

ខេត្តកំពត៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញ ប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត។


ក្នុងពិធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធជាច្រើនរូបផងដែរ។
តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយបានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ហុក ចន្តា ពីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពត ទៅជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ យឹន ប៊ុនធឿន ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៣។


ក្នុងពិធីនោះដែរ ក៏មានការតែងតាំង បំពាក់ឋានន្តរស័ក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពតជាច្រើនរូបផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram