ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាង ឡានក្រឡុកស៊ីម៉ង់ នឹង ម៉ូតូ…

រាជធានីភ្នំពេញ៖កាលពីថ្ងៃទី06.09.20 វេលាម៉ោង 15:10នាទី រវាងម៉ូតូស្គុបពី និង ឡានក្រឡុកស៊ីម៉ង់ ស្ថិតតាមផ្លូវក្រាលកៅស៊ូ ចំណុចផ្លូវបំបែក(សួនកង្រី សាលាគំរូក្រុង) ស្ថិតក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ រវាង ឡានក្រឡុកស៊ីម៉ង់ នឹង ម៉ូតូ ម៉ាកស្គុបពីមិនចាំស្លាកលេខ ធ្វើដំណើរទិសខ្វែងគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជួបឧប្បត្តិហេតុបែបនេះតែម្ដង ដែលបណ្ដាលអោយរងរបួសមនុស្ស០២នាក់ ក្នុងនោះស្ត្រីម្នាក់របួសស្រាលផងដែរ។ ម៉ូតូម៉ាកស្គុបពី មិនចាំផ្លាកលេខ រងការខូចខាតយ៉ាងដំណំ ចំណែកឡាន០១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ5A 31-07 ក៏រងការខូចខាតផងដែរ។
បច្ចុប្បន្នម៉ូតូនិងរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ឆ្នាំង យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕ ព័ត៌មានបឋម

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram