ទីបំផុតបទ ”Are you ok” ក្រសួងអនុញ្ញាតឱ្យចេញ MV ហើយ !

រាជធានីភ្នំពេញ ៖ បទចម្រៀង ”Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការឲ្យចេញផ្សាយជាផ្លូវការ ។


អាចនិយាយបានថា បទ ”Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក ។ បទចម្រៀងមួយបទនេះត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are you ok ពីអ្នកលេង Tik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង ។
បទ ”Are you ok” ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ។


បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ”Are you ok” បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ ។
មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ ”Are you ok” នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗ សុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទចម្រៀងមួយបទនេះគ្រប់គ្នា ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram