មនុស្ស០៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់អ្នកមុជទឹកមួយគ្រឿង បានលិចក្នុងដែនសមុទ្រហ្វីលីពីនដែលជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក …

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ០៤នាក់នៅថ្ងៃអាទិត្យ (៣០ មេសា) បន្ទាប់ពីទូកដែលដឹកអ្នកមុជទឹករាប់សិបនាក់មួយគ្រឿង បានលិចនៅក្នុងដែនសមុទ្រហ្វីលីពីនដែលជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០២៣។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា មនុស្ស ២៨នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកឈ្មោះថា Dream Keeper បានលិចកាលពីព្រឹកថ្ងៃអាទិត្យ ចូលទៅក្នុងតំបន់ថ្មប៉ប្រះទឹក Tubbataha នៃខេត្ត Palawan ភាគខាងលិច។
ក្នុងចំណោមអ្នកដំណើរក្នុងទូកមុជទឹកនោះ មានជនជាតិចិនចំនួន ០៤នាក់។
អាជ្ញាធរបានគូសបញ្ជាក់ថា ម្ចាស់កប៉ាល់ មេដឹកនាំអ្នកមុជទឹក និងភ្ញៀវពីរនាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈនាវាឆ្មាំឆ្នេរមួយគ្រឿង និងទូកមុជទឹកប្រហែល១០គ្រឿងកំពុងស្វែងអ្នកបាត់ខ្លួន។
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Tubbataha មានទំហំ ៩៧,០០០ហិកតា គឺជាតំបន់ការពារសមុទ្រដ៏ធំបំផុតមួយនៅក្នុងប្រទេស ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram