ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីអ៊ុយក្រែន លោក ហ្សេលេនស្គី តាមទូរសព្ទថា ការចរចាគឺជាផ្លូវតែមួយគត់ដើម្បីចាកចេញពីសង្រ្គាម ….

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយទូរសព្ទជាមួយសមភាគី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ក្នុងអំឡុងពេលនិយាយទូរសព្ទ លោក ស៊ី បានប្រាប់ លោក ហ្សេលេនស្គី ថា «ការពិភាក្សា និងការចរចា» គឺជា »ផ្លូវតែមួយគត់» ដើម្បីចាកចេញពីសង្រ្គាម។
គួរបញ្ជាក់ថា ទោះបីជាទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនមានភាពអព្យាក្រឹតនៅក្នុងជម្លោះអ៊ុយក្រែនក៏ដោយ ប៉ុន្តែរហូតដល់ពេលនេះ ចិនមិនដែលថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីនោះទេ។
លោក ហ្សេលេនស្គី បាននិយាយម្តងហើយម្តងទៀតថា លោកនឹងបើកចំហដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី។ កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងបានបង្ហាញដំណោះស្រាយចំនួន១២ចំណុច ដែលអំពាវនាវឱ្យមាន «ដំណោះស្រាយនយោបាយ» ចំពោះវិបត្តិនៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram