ការបកស្រាយរបស់លោក គ្រូ ឡុង សោភា ចំពោះការចោទប្រកាន់មិនពិតពីលោក ស្វាយ សុខឃាងគឺជាការបរិហាបួលបង្កាច់កេរ្តិ៍….
ខេត្តកែប÷ កាសពីថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០២០វេលាម៉ោង ១ និង ៣០នាទីថ្ងៃត្រង់តបការអញ្ជើញក្រុមការងារអង្គភាពCPNS ដើម្បីធ្វើការបំភ្លឺចំពោះការចោទប្រកាន់របស់លោក ស្វាយ សុខឃាង ថាគំរាមបាញ់សម្លាប់លើរូបលោកនិងលោកនាក់ យុត ប្រធានសហគមន៍ចំការបីនៅលើការចុះផ្សាយកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២០នៅគេហទំព័រ CNC និង FressNews នោះជាពាក្យមិនពិតនិងជាការមួលបង្កាច់កេរ្តិ៍។

យោងសេចក្តីបំភ្លឺកាលពីម្សិលមិញនោះអង្គហេតុដើមចមនៃរឿងមានដូចតទៅ÷
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០វេលាម៉ោង ៣ និង៣០នាទី ឈ្មោះ ស្វាយសុខឃាង និងលោក នាក់ យុត បានដើរចូលចំការរបស់លោក គ្រូ ឡុង សោភាដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ឃុំដំណាក់ចង្អើរ ខេត្តកែបដោយមិនបានសុំការអនុញ្ញាត្តិពីលោកគ្រូឡុង សោភា ដោយយកលេសថាថតដើម្បីយកអោយមេគាត់ តើមេកើយលោក ស្វាយ សុខឃាង ជានរណា? បានជាចូលក្នុងចំការគេហើយសំដែងអកប្បកិរិយាបែបមនុស្សគ្មានសីលធម៍យ៉ាងដូចេ្នះ។

ក្រោពីកើតហេតុរួចលោក គ្រូបានទៅដាក់ពាក្យប្តឹងទៅស្នងការដើម្បីកោះហៅលោក ស្វាយ សុខឃាង មកធ្វើការណែនាំព្រោះកន្លែងលោក គ្រូ មានការបាត់បងរបស់របរប្រើប្រាស់ជាញឹកញាប់ដោយមិនដឹងមូលហេតុ។

ក្រោយមានការហៅលោក ស្វាយ សុខឃាងទៅអប់រំរួចស្រាប់តែថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ មានគេហទំព័រCNC និង FRESS Newsធ្វើការចុះផ្សាយថាលោកគ្រូ ឡុងសោភា មានការគំរាមបាញ់សំលាប់ចំពោះលោក ស្វាយសុខឃាង និងលោក នាក់ យុត ទៅវិញ នេះសបព្ជាាក់អោយឃើញថាការចោទប្រកាន់នេះគ្មានភស្តុតាង និងមូលដ្ឋានច្បាស់លាស់នោះទេ?គឺជាការមួលបង្កាច់កេរ្តិ៍របស់លោក គ្រូ ឡុង សោភាទាំងមិនមែនជាការពិត។

ក្នុងកិច្ចសម្ភាសន៍នោះលោកគ្រូ ឡុងសោភា ទុកពេលអោយលោក ស្វាយ សុខឃាង និងលោកនាក់ យុត ប្រធានសហគមន៍ព្រៃឈើចំការបីរយ:ពេល ៣ ទៅមួយអាទិត្យដើម្បីធ្វើការបកស្រាយយកភស្តុតាងជាក់ស្តែងដែលថាលោកបានគំរាមចាញ់សម្លាប់លើរូបលោកទាំង២នាក់តែបើមិនដូចនូវអ្វីដែលបានចោទប្រកាន់នោះលោក គ្រូនឹងធ្វើការប្តឹងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងតាមផ្លូវចូលទៅចំការបីមានការសាទរចំពោះការអភិវឌ្ឍន៍ផ្លូវមួយខ្សែដែលមានចំងាយប្រវែងជាង៣គីឡូម៉ែត្រកន្លះដោយក្រាលគ្រោះក្រហមដើម្បីសម្រួលការចេញចូលហ្នឹងអាស្រ័យផលនៅក្នុងតំបន់ចំការបីរបស់លោកគ្រូឡុង សោភាជាសម្បត្តិសាធារណះនោះផងដែរ។

ជុំវិញករណីខាងលើក្រុមការងារអង្គភាពCPNS នឹងទំនាក់ទំនងទៅកាន់លោកទាំងពីរដើម្បីសួរនាំបន្ថែមចំពោះការចោទប្រកាន់មកលើលោកគ្រូឡុង សោភាជាបន្តទៀត។

ចំពោះអាជ្ញាធរភូមិឃុំនិងមន្រ្តីជំនាញមានដូចជា
១ លោក សយ ចាន់រ៉ាវុធ ប្រធានភូមិបាលស្រុក
២ លោក ស្រី គឹម ចាន់នី អភិបាលស្រុកដំណាក់ចង្អើរ
៣ លោក លី ហ៊ត មេឃុំដំណាក់ចង្អើរក៏បានចុះមកទីតាំងខាងលើនោះផងដែរកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២០កន្លងទៅនេះ។ហើយលោកគ្រូក៏បានប្រគល់ឯកសារគតិយុទ្ធមានប្លង់រឹងលេខ ០០១ និងឯកសារទិញលក់ដូរពីប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង និងការដាំដុះជាស្តែងជូនទៅស្រុកអស់ហើយដែរ។

ប្រភពព័ត៍មានពីការខលសម្ភាសន៍ផ្ទាល់ជាមួយលោកនាក់ យុតប្រធានសហគមន៍ចំការបីលោកបានប្រាប់អង្គភាព CPNSយើងថាលោកគ្រូមិនមានការគំរាមបាញ់សម្លាប់រូបលោកនោះទេ?រីឯលោក ស្វាយ សុខឃាង ក៏មិនមានឯកសារណា?មកបញ្ចាក់ជាគតិយុត្តដែរ?

ជាថ្មីម្តងទៀតក្រុមការងារអង្គភាពCPNS នឹងធ្វើបទសម្ភាសន៍ជាមួយលោក មេឃុំ លោកស្រី អភិបាលស្រុកដំណាក់ចង្អើរ លោក ប្រធានភូមិបាលស្រុក ដើម្បីទទួលបាននូវប្រភពព័ត៍មានច្បាស់ការជាងនេះបន្ថែមទៀត។ហើយអង្គភាពយើងខ្ញុំនឹងទទួលរាល់នូវការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។សូមអរគុណ




