យ៉ាងហ្គោន ៖ អង់គ្លេសបានអំពាវនាវអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រទី៥មីនាស្តីពីមីយ៉ាន់ម៉ា នៅពេលកងកម្លាំងសន្តិសុខកាន់តែហិង្សាលើបាតុករប្រឆាំងរដ្ឋប្រហារ …
ការស្វះស្វែងបើកកិច្ចប្រជុនេះកើតឡើងចំពេលសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថាអាជ្ញាធរបានដោះលែងមនុស្ស៥១១នាក់ពី កន្លែងឃុំឃាំង ។ កាលពីថ្ងៃអង្គារអាជ្ញាធរបានបាញ់គ្រាប់កាំភ្លើងពិតនិងឧស្ម័នហៀរទឹកភ្នែកសាជាថ្មីដោយបណ្តាលអោយមនុស្សយ៉ាងតិច៣នាក់រងរបួសធ្ងន់ នៅពេលអន្តរជាតិកាន់តែដាក់សម្ពាធចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១កុម្ភៈបណ្តេញមេដឹកនាំស៊ីវិលអ៊ុងសានស៊ូជី ។ ជំនួបអង្គការសហប្រជាជាតិអាចត្រូវធ្វើដោយបិទទ្វារក្រោមសំណើរបស់អង់គ្លេសនេះបើតាមប្រភពព័ត៌មានមួយប្រាប់ទីភ្នាក់ងារសារព័ត៌មាន បារាំង ។ ទាហាននិងប៉ូលិសបានបង្កើនការប្រើកម្លាំងបណ្តើរៗដោយបាញ់គ្រាប់បែកផ្សែងធ្វើអោយផ្សាភ្នែកបាញ់ទឹកបាញ់កាំភ្លើងគ្រាប់ជ័ររួមទាំង កាំភ្លើងគ្រាប់ពិតក្រោយផ្ទុះបាតុកម្មមហាជនអស់ពេលរាប់ សប្តាហ៍ ។

ថ្ងៃអាទិត្យទី២៨កុម្ភៈជាថ្ងៃបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីយោធាដណ្តើមអំណាចដោយអង្គការសហប្រជាជាតិអះអាងថាមនុស្សយ៉ាងតិច ១៨នាក់ត្រូវបានកងកម្លាំងសន្តិសុខសម្លាប់ក្នុងការបង្ក្រាប ការប្រឆាំងតវ៉ានៅទូទាំងប្រទេស ។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានអះអាង ដោយឯករាជ្យថាមនុស្ស ១១ នាក់បានស្លាប់ក្នុងការបង្ក្រាបកាលពីថ្ងៃអាទិត្យ ។

ការជួបជុំកាលពីថ្ងៃអង្គារក៏បានប្រែជាហិង្សានៅក្រុងកាឡេដោយកងកម្លាំងសន្តិសុខបាញ់លើអ្នកប្រឆាំងតវ៉ាបណ្តាលអោយមនុស្សរងរបួស យ៉ាងតិច២០នាក់និង៣នាក់រងរបួសធ្ងន់ ។ សូមបញ្ជាក់ថាមនុស្សជាង១.២០០នាក់ត្រូវបានចាប់ខ្លួនចោទប្រកាន់ឬដាក់ទោសនៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារនេះបើតាមក្រុមឃ្លាំ មើលអ្នកទោសនយោបាយមួយតែសារព័ត៌មានរដ្ឋកាលពី ថ្ងៃអាទិត្យបានអះអាងថាគ្រាន់តែថ្ងៃអាទិត្យតែមួយមនុស្សជាង ១.៣០០ នាក់ត្រូវបានចាប់ខ្លួន ។ អង្គការសារព័ត៌មានReporters Without Borders និយាយថាអ្នកសារព័ត៌មាន ២៦ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារនិង យ៉ាងតិច១០ នាក់កំពុងនៅក្នុងគុក ។ ទូរទស្សន៍រដ្ឋ MRTV បាននិយាយកាលពីថ្ងៃអង្គារថាមនុស្ស ៥១១ នាក់ដែលត្រូវបានចាប់ឃុំខ្លួនត្រូវបានដោះលែងនៅក្រុងយ៉ាងហ្គោន ៕
