សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១…

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ រៀបចំឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ នេះបើយោងតាមលិខិតចំនួន ៤ទំព័រ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្វឡើង នៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram