ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមេសា, សីតុណ្ហភាពកើនដល់ជិត ៤០°C និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ២៖តំបន់ខ្ពង់រាប
  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ៣៖តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
  • អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
    ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram