យុវជនមួយក្រុមកំពុង ប្រមូលផ្តុំគ្នា បង្ហុយគ្រឿងញៀន សមត្ថកិច្ចទៅដល់ ឃាត់ខ្លួនបាន១៥នាក់…
ភ្នំពេញ៖ជនសង្ស័យប្រុសស្រី១៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចុះបង្ក្រាបពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។កាលពីវេលាម៉ោង12.០០ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ ។

សមត្ថកិច្ចឲ្យដឹងថា ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចបង្ក្រាប ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ
១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស័យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងអធិការដ្ឋាន ផ្នែកជំនាញក្រោយការបញ្ជាផ្ទាល់ដោយលោកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវឈានចុះបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ (ស្រី០៣នាក់ )យកមកពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួន១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន)។
វត្ថុតាងដកហូត ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូន
ពេញ និង ប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុ
ញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំដូចភ្លៀងរលឹម។

បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់នេះសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីធ្វើតាមនីតិវិធីនៃច្បាប់៕



