វីដេអូទី៣ ដែលជាសំឡេងបែកធ្លាយរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន ត្រូវបានទម្លាយដោយ Facebook …

(ភ្នំពេញ)៖ វីដេអូថ្មីមួយទៀត ជាសំឡេងបែកធ្លាយទី៣ របស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដោយសាសងជាមួយស្រីកំណាន់ ត្រូវបានបង្ហោះនៅលើ Facebook ចំនួន៤ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
facebook ទាំងបួនដែលបានទម្លាយវីដេអូនេះរួមមាន៖ Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាមហ្វេសប៊ុក Khmer Leak បានអោយដឹងថា៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ពិតជាមិនធម្មតាទេ ដល់ថ្នាក់ហាមឃាត់ប្រពន្ធគេកុំឱ្យនៅជាមួយប្តីដាច់ខាត ទុកឱ្យតែខ្លួនឯងបានហើយ។ តើលោក លី សុធារ៉ាយុទ្ធ ជាមនុស្សប្រភេទណា ហើយសាកសមធ្វើជាអគ្គលេខាបក្ស និងជាអ្នកដឹកនាំក្នុងបក្សបានដូចម្តេចកើត។ សូមបងប្អូនជាសមាជិក និងសកម្មជនបក្សជួយពិចារណា និងផ្តល់យោបល់ផងមើល? បើតាមខ្ញុំយល់ ទុកក៏អត់ចំណេញ ហើយបើដេញចេញក៏មិនខាត….
ខាងក្រោមនេះជាសំឡេងបែកធ្លាយរបស់ អគ្គលេខាធិការគណបក្សភ្លើងទាន៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram