កីឡាករ កីឡាការនីជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ១៦រូបចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសជប៉ុន …

(ភ្នំពេញ)៖ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនី ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World Ranking Certified Match នៅទីក្រុង Naha ខេត្ត Okinawa ប្រទេសជប៉ុន ដែលចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន១៦រូបឱ្យទៅចូលរួម រួមមាន៖ ប្រតិភូ០២រូប គ្រូបង្វឹក និងគ្រូជំនួយ០២រូប កីឡាករ០៦ និងកីឡាការនី០៦រូប។
ការចាកចេញទៅលើកនេះ ទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រថវិកាដោយ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)៕




