Mbappe នឹងទទួលបន្ទុកកាន់តែធំ ប្រសិនបើលោកជំនួស Lloris ធ្វើប្រធានក្រុមជម្រើសជាតិបារាំង…


(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe នឹងត្រូវ «ទទួលខុសត្រូវដ៏ធំ» ប្រសិនបើលោកក្លាយជាប្រធានថ្មីនៃក្រុមបាល់ទាត់មាន់គកបារាំង បន្ទាប់ពីមិត្តរួមជាតិ Hugo Lloris បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ។ នេះបើតាមសម្តីគ្រូបង្គោលក្លិប Paris Saint-Germain លោក Christophe Galtier ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Live Score នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ស្ថិតក្នុងវ័យទើបតែ ២៤ឆ្នាំ Mbappe បានចូលលេង ៦៦លើករួចទៅហើយឲ្យក្រុមជម្រើសជាតិបារាំង ដោយបានស៊ុតបញ្ចូលទីបាន ៣៦គ្រាប់។


លោកបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨ ហើយបានស៊ុតបញ្ចូលទី ៣គ្រាប់ (Hat-trick) ពេលប៉ះអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០២២ ប៉ុន្តែបានបញ្ចប់ត្រឹមក្រុមជើងឯករង ដោយសារចាញ់បាល់ ១១ម៉ែត្រកាត់សេចក្តី។
ខ្សែប្រយុទ្ធក្លិប PSG រូបនេះត្រូវបានគេមើលឃើញថា មានភាពស័ក្តិសម សម្រាប់តួនាទីជាប្រធានក្រុម ប៉ុន្តែលោកអាចនឹងមិនប្រាថ្នានោះទេ ខណៈកីឡាករ Lloris បានកាន់កាប់រយៈពេល ១០ឆ្នាំមកហើយ។
ដូចគ្នានោះដែរ ខ្សែការពារក្លិប Manchester United កីឡាករ Raphael Varane ក៏ជាបេក្ខជនម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលផងដែរសម្រាប់តួនាទីមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបារាំង ដ្បិត Varane ក៏ធ្លាប់ធ្វើជាអនុប្រធានក្រុមនៅព្រឹត្តិការណ៍ World Cup ថ្មីៗនេះដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram