វីរបុរសបាល់ទាត់ Pele បានទទួលមរណភាពហើយក្នុងវ័យ ៨២ឆ្នាំ…

(ប្រេស៊ីល)៖ វីរបុរសបាល់ទាត់ពិភពលោកសញ្ជាតិប្រេស៊ីល Pele បានទទួលមរណភាពហើយក្នុងវ័យ ៨២ឆ្នាំដោយសាររោគាពាធធ្ងន់ធ្ងរ។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
លោក Pele បានធ្វើទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់លោក កាលពីខែកញ្ញា ឆ្នាំ 2021 នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo បន្ទាប់ពីដុំសាច់ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តជាប្រចាំ។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅចុងខែវិច្ឆិកាឆ្នាំ២០២២នេះ។
មុនការទទួលមរណភាពនេះលោក Pele បានជួបបញ្ហាជំងឺមហារីក ដ្បិតបានព្យាយាមសម្រាកព្យាបាលជាច្រើនឆ្នាំមកនេះ លោក Pele គឺជាវីរបុរសបាល់ទាត់ដ៏ឆ្នើមលើកពិភពលោកដែលបានឈ្នះ World Cup ៣លើកច្រើនជាងគេ និងជាអ្នកលេងបានចំនួន ១៣៦៣ប្រកួត រកបានគ្រាប់ស៊ុតបញ្ចូលទីចំននួន ១២៨១គ្រាប់ក្នុងរយៈពេល ២១ឆ្នាំកាលនៅជាកីឡាករអាជីព។
លោកបានលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៩២ប្រកួតរកបាន ៧៧គ្រាប់ក្នុង, ខណៈប្រវត្តិនៃការឈានចូលអាជីពបាល់ទាត់លោកបានចាប់ផ្តើមដំបូងនៅក្លិប Santos និងក្លិប New York Cosmos និងលេងជាមួយជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ១៩៥៧-១៩៧១។
បញ្ជាក់ផងថា លោក Pele ជាវីរបុរសបាល់ទាត់ម្នាក់ដែលពានឈ្នះពានរង្វាន់ FIFA World Cup បានចំនួន ៣លើកច្រើនជាងគេជាមួយជម្រើសជាតិប្រេស៊ីល


