មេការសំណង់ម្នាក់ដួល ស្លា ប់ ក្រោយហូបល្ងាចរួច

ភ្នំពេញ::បុរសជាមេការសំណង់ម្នាក់បាន ដួល ស្លា ប់ ក្រោយពីបានហូបបាយពេលល្ងាច ជាមួយប្រពន្ធកូននៅក្នុងការដ្ឋានសំណង់មួយកន្លែងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃចន្ទ ទី៧
ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។


ជនរងគ្រោះដែល ស្លា ប់ មានឈ្មោះ ទន នន អាយុ៤៧ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិសង្កែ ឃុំចំការក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធនិងកូន ៤នាក់ នៅក្នុងបន្ទុក។
ដោយឡែកសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសលវិច្ច័យ និងគ្រូពេទ្យចុះមកយកសំណាកទៅពិនិត្យ ដើម្បីងាយស្រួល ប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram