បុរសម្នាក់ដែលជាជនអនាមិកចូលថតដីចំការរបស់ប្រជាពលរដ្ឋដោយមិនបានសុំការអនុញ្ញាត្តិពីម្ចាស់ដី។

ខេត្តកែប ÷នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៣ និង៣៥នាទីមានបុរសម្នាក់ដែលជាជនអនាមិកចូលមកក្នុងដីចម្ការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយដើរចេញពីខាងក្រោយនៃចម្ការខាងលើរួចយកទូរស័ព្ទដៃ១គ្រឿងម៉ាក OPPOថតពាសវាលពាសកាលដោយមិនបានសុំការអនុញ្ញាតិពីម្ចាស់ដីនោះទេ។
បើយោងតាមសម្តីរបស់ម្ចាស់ចម្ការលោក ឡុង សោភា អាយុ ៤៧ឆ្នាំជាឪពុករបស់ម្ចាស់ដីបានប្រាប់ដល់អង្គភាពសារព័ត៍មាន CPNSអោយដឹងថាបុរសអនាមិកខាងលើមានតែម្នាក់ឯងអាយុប្រហែលជាង៣៥ឆ្នាំពេលដែលដើរចូលក្នុងដីចម្ការមិនបានសុំម្ចាស់ដីហើយថែមទាំងទាញយកទូរស័ព្ទមកថតទៀតដោយនិយាយថាយកអោយមេរបស់គាត់។
លោក ឡុង សោភាដែលជាឪពុកម្ចាស់ដីបានសួរនាំគាត់ដែរ?តែបុរសអនាមិកមួយនោះមិនបានប្រាប់ពីគោលបំណងអ្វីទាំងអស់ដោយយកឡេះថាចាំថ្នាក់លើជានាក់ដោះស្រាយទៅវិញទាំងដឹងថាដីរបស់លោក ឡុង សោភាដែលជាឪពុករបស់ម្ចាស់ដីដែលមានប័ណ្ណកាន់កាប់ស្របច្បាប់ក៏ដោយ។លោកឡុង សោភាបានបន្តទៀតថាជារឿយៗចម្ការរបស់គាត់តែងតែមានការបាត់ទុយោទឹក ក្បាលរ៉ូម៉ាណេទឹក និងកូនធុរ៉េនជាច្រើនដើមផងដែរ? ។
ជុំវិញអង្គហេតុខាងលើអង្គភាពយើងមិនអាចសុំបំភ្លឺពីបុរសអនាមិកខាងលើនោះបានទេ? រីឯម្ចាស់ដីនឹងរៀបចំកំណត់ហេតុ ដាក់ពាក្យបណ្តឹងជុំវិញករណីខាងលើនោះទៅបុ៉ស្តិ៍នរគបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីរកអោយឃើញនូវមេក្លោងនៅពីក្រោយនៃរឿងនេះចាត់ការទៅតាមនិតិវិធីច្បាប់។ជាចុងក្រោយអង្គភាពCPNS នឹងតាមដាននូវរឿងនេះជាក់ស្តែងជាបន្តទៀតចំពោះករណីខាងលើនេះ។អង្គភាពយើងខ្ញុំសូមទទួលរាល់នូវការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។សូមអរគុណ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram