មនុស្សជាង ៥ម៉ឺននាក់ ត្រូវបានបណ្តុះបណ្តាល ដើម្បីផ្តល់ការការពារសន្តិសុខ អំឡុងពេល World Cup នៅកាតា
(ដូហា)៖ មនុស្សជាង ៥០,០០០នាក់ ត្រូវបានបណ្តុះបណ្តាល ដើម្បីផ្តល់ការការពារសន្តិសុខ នៅឯព្រឹត្តិការណ៍ World Cup ស្របទៅតាមស្តង់ដាររបស់ស្ថាប័ន FIFA ហើយមន្ត្រីសន្តិសុខជំនាញអន្តរជាតិ និងប្រតិបត្តិការ ស្ថិតក្រោមបញ្ជារួមរបស់កាតា។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃកាតា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ហើយនឹងបិទបញ្ចប់វិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕


