ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២-៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែតុលា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។
    ២៖តំបន់ខ្ពង់រាប
  • សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • មិនមានភ្លៀងធ្លាក់។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តខេត្តមួយចំនួនមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ °C។
    ៣៖តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C
  • មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ។
    ក្រសួងសូមអំពាវនាវដល់បងប្អូន មានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram