លោកស្រី មុំ ចាន់ដានី ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមចលនាស្រ្តី របស់គណៈចលនាមហាជន នៃគណបក្សរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ដើម្បីបង្កើនការកសាងជំនឿចិត្តមកលើការដឹកនាំ ក៏ដូចទាញយកការគាំទ្រកាន់តែច្រើនពីស្ត្រី ឲ្យកាន់តែក្លាយទៅជាកម្លាំងចលករ ក្នុងការចូលរួម ក៏សាងពង្រីង ពង្រីក សមាជិកបក្សជាស្រ្តី ក្នុងស្រទាប់មហាជន ប្រជាជននៅរាជធានីភ្នំពេញ ឲ្យក្លាយទៅជាសមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រមួយសន្លឹក មកលើគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការបក្សរាជធានីភ្នំពេញ មានរៀបចំប្រកាសតែងតាំងសមាសភាព ប្រធាន អនុប្រធាន សមាជិកា ក្រុមចលនាស្រ្តី របស់គណៈចលនាមហាជន នៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ។
ពិធីប្រកាសនេះ ក្រោមវត្តមានលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានប្រចាំការគណៈកម្មាធិការបក្សរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ និងមានការចូលរួមពី ប្រធាន-អនុប្រធានសាខាបក្សមូលដ្ឋាន តាមបណ្តាលខណ្ឌទាំង១៤, សាខាបក្សមូលដ្ឋានមន្ទីរ អង្គភាពជំនាញ, ក្រុមបណ្តាញចលានាស្រ្តី នៅតាមបណ្តាលសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញផងដែរ ។
ដើម្បីសម្រេចឲ្យបាននូវតួនាទី ភារៈកិច្ចរចនាសម្ព័ន្ធចាត់តាំង និងរបៀបរបបធ្វើការងាររបស់ក្រុមចលនាស្រ្តី និងដើម្បីតបស្នងសងគុណគណបក្សរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានក្រុមចលនាស្រ្តីរបស់គណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ត ដូចខាងក្រោម ៖
- ប្តេជ្ញាការពារ និងថែរក្សានូវ សន្តិភាព ដែលជាមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងសមិទ្ធផលសម្រេចបានដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
- បន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។
- ទល់ស្កាត់ដាក់ខាតរាល់សកម្មភាព និងវាយបកទាន់ពេលវេលាលើក្រុមជ្រុលនិយម និងមជ្ឍដ្ឋានអគតិនានា។
- រៀបចំផែនការសកម្មភាពក្រុមចលនាស្រ្តីរបស់គណៈ ចលនាមហាជន នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងទិសដៅការងាររបស់គណៈចលនាស្រ្តី។
- រួមចំណែកក្នុងការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយគណបក្ស ច្បាប់ និងគោលការណ៍របស់រដ្ឋដែលពាក់ព័ន្ធទៅនឹងសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តី ដើម្បីពង្រឹងសមត្ថភាពព្រមទាំងប្រមូលផ្គុំកម្លាំង និងគាំទ្រគណបក្សប្រជាជនកម្ពុជា។
- បង្កើនការក៏សាង ពង្រឹងពង្រីកសមាជិកបក្សជាស្រ្តី បង្កើនជនឿទុក្ខចិត្តស្រ្តី លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់គុណភាពការងារ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ។
- បំពេញភារកិច្ចផ្សេងៗ តាមការចាត់តាំងរបស់គណៈកម្មាធិការគណបក្សរាជធានី និងគណៈចលនាស្រ្តីប្រគល់ជូន៕




















