កាណដា នឹងបន្ថែមការប្រកួតមិត្តភាពជាមួយបារ៉ែន ដើម្បីជាការត្រៀមខ្លួនមុន World Cup

(អូតាវ៉ា)៖ កាណាដា នឹងដាក់បន្ថែមនូវការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយនឹងបារ៉ែន នៅទីក្រុង Manama របស់បារ៉ែន ជាផ្នែកមួយ នៃការត្រៀមខ្លួនចុងក្រោយរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ នេះបើតាមបញ្ជាក់ពីសមាគមបាល់ទាត់កាណាដា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ជាការដាក់បន្ថែមទៅក្នុងគម្រោងប្រកួត មុនព្រឹត្តិការណ៍ World Cup របស់កាណាដា ក្នុងនោះរួមបញ្ចូលទាំងការប្រកួតក្រៅទឹកដី ប៉ះក្រុមជប៉ុន នៅថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុង Dubai ផងដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិកាណាដា នឹងប្រមូលផ្តុំគ្នានៅទីក្រុង Manama ដើម្បីឈានទៅការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ ជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា នឹងត្រូវប៉ះក្រុមអេក្វាឌ័រ បើកឆាកមុនគេ។
ត្រឡប់មកវិញនៅក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៨៦ នោះ កាណាដានឹងត្រូវប៉ះក្រុមប៊ែលហ្ស៊ិក នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ នាថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram