ឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តសាំយ៉ុងដឹកសំភារៈមួយគ្រឿងខូតខាតទាំងស្រុង
ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងដឹកសំភារៈខណៈកំពុងបើកសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង និងរាលដាលដល់រថយន្តពីរមួយគ្រឿងទៀតរងការខូចខាតខ្ទង់ហាសិបភារយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ចំណុចជិតផ្សារ សំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីអ្នកបើករថយន្តបានឲ្យដឹងថាពួកគាត់មានគ្នាបីបានបើករថយន្តសាំយ៉ុង ពណ៌សមួយគ្រឿងដឹកតុនិងកៅអីពេញចេញពីខេត្តតាកែវយកមកឲ្យមូយនៅរាជធានីភ្នំពេញ ខណះមកដល់ហើយ ស្រាប់តែឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងខ្លាំងភ្លាមៗនោះគាត់ទាំងបីនាក់ឈប់រថយន្តហើយបាន យកទឹកសុទ្ធបួនដប់ដបមកចាក់ពន្លត់ដែរតែមិនរលត់ឆេះកាន់ខ្លាំងឡើងៗពួកគាត់មិនដឹងរកអ្នកណាឲ្យជួយព្រោះយប់ស្ងាត់គាត់ក៍រត់ចេញពី រថយន្តស្រែកឲ្យគេជួយភ្លាមៗផ្អើលដល់ប្រជាពរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ ហើយក៍បានឆេះរាលដាលដល់រថយន្តពីរគ្រឿងទៀតខូតខាតអស់ខ្ទង់ហាសិបភាគរយ ចំណែកថយន្តសាំយ៉ុងខូតខាតទាំងស្រុង ។ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តអគ្គិភ័យចំនួន៦គ្រឿងទើប រលត់ទាំងស្រុង។ តែមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះឡើយ៕






