Elon Musk កំពុងក្លាយជាទីពឹងថ្មីក្នុងការផ្តល់ជំនួយសេវាអ៊ីនធើណេត Starlink ក្នុងប្រទេសមីយ៉ាន់ម៉ា

(បរទេស)៖ កន្លងទៅនេះ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានផ្តល់ជាជំនួយនូវសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ដល់ប្រទេសដែលកំពុងជួបបញ្ហាដូចជា អ៊ុយក្រែន និង អេរ៉ង់ជាដើម។ ដោយឡែកបន្ទាប់ពីឃើញការផ្តល់ជូនជាហូរហែរបែបនេះ សកម្មជននៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានស្នើរសុំកំពូលមហាសេដ្ឋីរូបនេះឱ្យផ្តល់ជាជំនួយសេវាអ៊ីនធើណេត Starlink ដល់ខ្លួនផង ដោយមិនចាំបាច់សុំការត្រួតពិនិត្យពីសំណាក់របបយោធាមីយ៉ាន់ម៉ាឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AsiaToday នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

យោងតាមការចេញផ្សាយបានឱ្យដឹងថា សេវាអ៊ីនធឺណិត Starlink របស់លោក Elon Musk បានចាប់ផ្តើមដាក់ឱ្យដំណើរការក្នុងប្រទេសអេរ៉ង់រួចទៅហើយ ចំពេលមានការតវ៉ាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៤០នាក់កាលពីសប្តាហ៍មុននេះ។ ជាមួយគ្នានេះលោក Elon Musk ក៏បានជួយជាជំនួសេវាអ៊ីនធឺណិត Starlink ក្នុងប្រទេសអ៊ុយក្រែន ស្របពេលមានការឈ្លានពានពីរុស្ស៊ីផងដែរ។
ប្រភពពី AsiaToday ដដែលក៏បានបន្ថែមទៀតថា យ៉ាងហោចណាស់មានសង្កាត់ចំនួន ៥៤ ក្នុងចំណោមសង្កាត់សរុប ៣៣០ក្នុងប្រទេសមីយ៉ាន់មា ដែលបានដាច់សេវាអ៊ីនធឺណិត ខណៈពេលដែលរបបយោធារារំាងការប្រើប្រាស់គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook ដែលជាបណ្តាញដ៏សំខាន់ក្នុងការទំនាក់ទំនងផងដែរ។ ដោយឡែកសូម្បីតែការទំនាក់ទំនងតាមបណ្តាញទូរស័ព្ទចល័តក័ត្រូវបានរបបយោធាមីយ៉ាន់ម៉ាកាត់ផ្តាច់ផងដែរ។
គួរបញ្ជាក់ដែរថា ការស្នើរសុំសេវាអ៊ីនធឺណិត Starlink ពីសំណាក់កំពូលមហាសេដ្ឋីលោក Elon Musk នេះត្រូវបានចេញមុខដោយផ្ទាល់ពីលោក U Htin Lin Aung ដែលជារដ្ឋមន្ត្រីទំនាក់ទំនងរបស់រដ្ឋាភិបាលរួបរួមជាតិស៊ីវិល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram