អាជ្ញាធរខេត្តកំពង់ឆ្នាំងបានសម្រេចចិត្តចុះបិទជាបណ្តោះអាសន្នរោងចក្រមួយកន្លែង នៅស្រុកកំពង់ត្រឡាច ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នរោងចក្រ ត្រី ប៉ូស អ៉ីនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ត្រភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន CPNS NEWS ទទួលបាននៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នរោងចក្រខាងលើនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ទាប់ពីរកឃើញអ្នកជំងឺជាបន្តបន្ទាប់ក្នុងជួរបុគ្គលិក និងកម្មករ នៅក្នុងរោងចក្រនេះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖

