ស្នាក់ការឈូកមាស ស្នាក់ការបាក់នឹម និងសមាជិកសហគមន៍រតនៈរុក្ខា ធ្វើការ ល្បាតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន…

ខេត្តឧត្តរមានជ័យ ៖សកម្មភាពការងារល្បាតនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់មន្រ្ឧទ្យានុរក្សស្នាក់ការអូរផាល-បន្ទាប់ពីបានទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិ បាក់នឹម សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់មន្រ្តីយើងថាមានត្រាក់ទ័រ ០១គ្រឿង។

ភ្ជួរហែកដីព្រៃថ្មីនៅចំណុចខ្ទមតាក្តាន់ ស្ថិតនៅក្នុង សហគមន៍រតនៈរុក្ខា ក្នុងដែនជម្រកសត្វព្រៃសង្ឈរុក្ខាវ័ន ពេលនោះ លោកប្រធានមន្ទីរបានបញ្ជាឧ្យលោក ចែម ម៉ៅ ប្រធានល្បាតក្រុមទី០១ ដឹកនាំកម្លាំងមន្រ្តីរបស់យើងចុះ ទៅពិនិត្យមើលជាក់ស្តែងឃើញថាពិតជាមានការភ្ជួរដីពិតប្រាកដមែនតែមន្ត្រីយើងពុំបានឃើញត្រាក់ទ័រនោះទេ។ តាមកាសន្និដ្ផាន របស់ មន្រ្តីយើងដីនោះអាចភ្ជួរនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ មានចំនួន ០២កន្លែង គឺ ១-ទីតាំងទី០១ មានផ្ទៃដី ទំហំ ២,៣៩១៥ ហិចតា ដែលមានលេខយាមកា ០៣៦២ ៤៣៤,១៥៦៥៨៩៩ និងទីតាំងទី០២ មានផ្ទៃដីទំហំចំនួន ០,៥៩៣១ហិចតា ដែលមានលេខយាមកា ០៣៦២១០៩ ,១៥៦៦៣២៣ មន្រ្តីយើងបាននឹងកំពុងចុះស្រាវជ្រាវ រក សាវតាជាតិ ជនសង្ស័យដែលបានប្រព្រឹត្តដើម្បីតកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធម្មជាតិ។

-នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះដែរមន្រ្តីឧទ្យានុរក្សស្នាក់ការបាក់នឹមរួមសមាជិករតនះ រុក្ខាបានចុះល្បាតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន័ ល្បាតចេញពីស្នាក់ការដល់ ចំណុចខ្ទមបី និងបន្តរល្បាត
ដល់ខ្ទមតាតិ ហើយត្រលប់មកកន្លែងវិញតាម
ចំណុចស្រោងត្បែង មន្រ្តីយើងពុំបានជួបប្រទះ បទល្មើស អី្វឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram