កីឡាករចិន Zhou នឹងប្រណាំងឲ្យក្រុម Alfa Romeo ក្នុងឆ្នាំ២០២៣ នៅព្រឹត្តិការណ៍ F1

(ប៊ឺន)៖ អ្នកបើកបរសញ្ជាតិចិនដំបូងគេ និងមានតែម្នាក់គត់ក្នុងព្រឹត្តិការណ៍ Formula One កីឡាករ Guanyu Zhou នឹងនៅតែបើកប្រណាំងជាមួយក្រុម Alfa Romeo សម្រាប់រដូវកាលក្រោយ បន្ទាប់ពីក្រុមដែលមានមូលដ្ឋាននៅប្រទេសស្វីសមួយនេះបានប្រកាសពីការបន្តកិច្ចសន្យាមួយនៅថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

Zhou វ័យ ២៣ឆ្នាំបានបង្ហាញខ្លួនលើកដំបូងរបស់លោកក្នុងព្រឹត្តិការណ៍ F1 នៃឆ្នាំនេះ ហើយរកបាន ៦ពិន្ទុពី ១៦ប្រកួត បើធៀបជាមួយនឹងមិត្តរួមក្រុមសញ្ជាតិហ្វាំងឡង់ គឺកីឡាករ Valtteri Bottas រកបាន ៤៦ពិន្ទុ។
ការប្រកាសបន្តកិច្ចសន្យានេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងនូវអ្នកគាំទ្រជនជាតិចិនកាន់តែច្រើនថែមទៀត ១សប្តាហ៍បន្ទាប់ពី Formula One បានចេញផ្សាយនូវប្រតិទិនប្រណាំងចំនួន ២៤លើកសម្រាប់ឆ្នាំ ២០២៣ខាងមុខ ជាមួយនឹងព្រឹត្តិការណ៍ប្រណាំង Chinese Grand Prix នៅទីក្រុង Shanghai នឹងវិលត្រឡប់មកវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។
Zhou ដែលរកពិន្ទុបាននៅក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅឯព្រឹត្តិការណ៍នេះនាប្រទេសបារ៉ែនកាលពីខែមីនានោះ បានលើកឡើងថា ការឈានជើងដល់ព្រឹត្តិការណ៍ Formula One គឺជាក្តីស្រមៃដែលក្លាយជាការពិតមួយ ហើយលោកនឹងខិតខំបន្ថែមទៀតសម្រាប់ពេលខាងមុខ និងការប្រឹងប្រែង ដើម្បីរកពិន្ទុបន្ថែមទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram