បំបែកករណីរំ-លោភស-ម្លាប់ហើយប្លន់ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក នៅកំពត!

 កំពត ៖ ស្រាវជ្រាវបំបែកករណីរំ-លោភស-ម្លាប់ហើយប្លន់ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី 13.09.22 រយៈពេល 72 ម៉ោង ដែលនគរបាលខេត្តកំពតបានខិតខំរកយុត្តិធម៌ជូនជនរងគ្រោះ រួមនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ ។ សូមរំលឹកព័ត៌មាន ! មានករណីឃាតកម្មរំលោភស-ម្លាប់យ៉ាងព្រៃផ្សៃមួយកើតនៅភូមិស្រែលាវ(ចំនុចភ្នំព្រាល) ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

ជនរងគ្រោះមានឈ្មោះ ឆ.ល អាយុ២៦ ឆ្នាំ មានប្តីនិងមានកូនប្រុសម្នាក់ដោយមុនកើតហេតុនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងប្រហែល៣ រសៀល ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកHonda សេ១២៥ ស៊េរី ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះបាត់ដំណឹងឈឹង ក៏មានការសង្ស័យក៏បាននាំគ្នាដើររកតែមិនឃើញ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀតក៏ប្រទះឃើញសាកសពរបស់ប្រពន្ធបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ចោលប្តីនិងកូនទៅហើយ។ក្រោយឃាតកម្មកើតឡើង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក និងកម្លាំងអធិការនគរបាលស្រុកទឹកឈូ បើកការស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ុក ច្រិល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បាននៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង១៥នាទី ស្ថិតនៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងដកហូតបានម៉ូតូ ០១ គ្រឿង និងទូរស័ព្ទ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram