ផ្លូវការ! Miralem Pjanic ចាកចេញពី Barcelona ចូលរួមជាមួយ Sharjah FC

(សាចា)៖ កីឡាករ Miralem Pjanic បាននិយាយពាក្យថាលាហើយ ចំពោះក្លិប FC Barcelona និងបានចុះកិច្ចសន្យា លេងឲ្យក្លិប Sharjah FC ដែលមានមូលដ្ឋាននៅអារ៉ាប់រួមអេមីរ៉ាត់, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Barca Universal ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

កីឡាករខ្សែបម្រើ វ័យ៣២ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេស ស្ថិតនៅតំបន់មជ្ឈិមបូព៌ា កាលពីយប់មិញ ដើម្បីបំពេញបែបបទ និងបញ្ចប់ការផ្ទេរ។
“Pjanic បានបញ្ចប់ហើយ នូវការពិនិត្យសុខភាពរបស់លោកនៅថ្ងៃនេះ ហើយអ្វីគ្រប់យ៉ាងនឹងបន្តទៅមុខ ដោយមិនមានការរំខាននោះទេ, គាត់ឥឡូវនេះ ជាកីឡាកររបស់ក្លិប Sharjah FC”។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ ដែលចេញផ្សាយដោយក្លិប។
តាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍, Pjanic បានចូលរួមជាមួយ Sharjah FC លើការផ្ទេរដោយឥតបង់ថ្លៃ បន្ទាប់ពី Barcelona បានបញ្ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយៈពេល២ឆ្នាំទៀត។
Pjanic បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយក្លិប Sharjah FC ជាមួយជម្រើសបន្ថែម១ឆ្នាំទៀត។
ដោយចុះកិច្ចសន្យានាំយកមកពីក្លិប Juventus ក្នុងឆ្នាំ២០២០, ខ្សែបម្រើរូបនេះ បានចាកចេញពីក្លិប Barcelona បន្ទាប់ពីបានបង្ហាញខ្លួន៣០ប្រកួត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram