អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ ០៧នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន…


ខេត្តស្វាយរៀង ៖ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ០៨៖៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។


ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ៖
១.ឈ្មោះ តាំង វីរ:តុង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
២.ឈ្មោះ សៀ វទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣.ឈ្មោះ សៀ វណ្ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤.ឈ្មោះ ឡាក់ សឿ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទី៍ ខេត្តស្វាយរៀង។
៥.ឈ្មោះ ខ្មៅ ស៊ីណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទី៍ ខេត្តស្វាយរៀង។
៦.ឈ្មោះ ខ្មៅ រស្មី ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទី៍ ខេត្តស្វាយរៀង។


ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថនាំមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឈ្មោះ សៀ វណ្ឌី បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន)។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងក៏បានសុំគោលការណ៍ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដេីម្បីពន្លាតសមត្ថកិច្ចដែនដីទៅរាជធានីភ្នំពេញ។ រហូតដល់ម៉ោង ១៣៖០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដឹកនាំដោយលោក ឧត្តមសេនីយ័ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងសមត្ថិកិច្ចបានប្រើវិធានញុះញង់អោយលក់ដោយខុសច្បាប់នូវសាធារតុញៀន ដោយឲ្យឈ្មោះ សៀ វណ្ឌី ធ្វើការទំនាក់ទំនងទៅឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន) ដើម្បីទិញថ្នាំញៀន បន្ទាប់មកឈ្មោះហង្ស សុគន្ធខេន (ហៅដែន) បានណាត់ឈ្មោះ សៀ វណ្ឌី ទៅយកថ្នាំញៀននៅស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


រហូតដល់ម៉ោង ១៣៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពេលដែលសមត្ថកិច្ចមកដល់កន្លែងណាត់ជួប ជនសង្ស័យជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាក់លេខ 1ll 7134 មកម្នាក់ឯង ពេលឃើញសមត្ថកិច្ច ក៏បានផ្តួលម៉ូតូចោលរួចរត់គេចចូលបឹងឈូក ហើយពេលសមត្ថកិច្ចឆែកម៉ូតូរបស់ជនសង្ស័យរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ ក្រោយមកសមត្ថកិច្ចក៏បានហ៊ុមព័ទ្ធបឹងឈូកនោះក៏ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុ សារិត អាយុ៣៤ឆ្នាំ មុខរបរចុងភៅ មានទៅលំនៅភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកឈ្មោះ ហង្ស សុគន្ធខេន ហៅដែន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់។ វត្ថុតាងដកហូតសរុបរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាចំនួន ៣៩កញ្ចប់ មានទម្ងន់ ៣៣៦.១២ ក្រាម (គិតទាំងសំបកវេចខ្ចប់) ២.ម្សៅពណ៌លឿង ចំនួន ០១កញ្ចប់មានទម្ងន់១.២៨ ក្រាម (គិតទាំងសំបកវេចខ្ចប់)
៣.ទូរសព្ទដៃ០៥គ្រឿង ៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង ៥.គ្រាប់អាវុធចំនួន៣០គ្រឿង ៦.ម៉ូតូ ចំនួន០២គ្រឿង ៧.ប្រាក់រៀលចំនួន៨០,០០០រៀល ៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram