សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាមួយថ្នាំញៀនជាច្រើនកញ្ចប់..
(ខេត្តបាត់ដំបង)កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងព្រហ្មទណ្ធនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ដែលជាលទ្ធផលដំបូងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ យ៉ាយ មករា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង
២-ឈ្មោះ ហួន ហ៊ាន ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅភូមិគីឡូ១១ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជាមួយនិងវត្ថុតាងរួមមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាមី(ម៉ាទឹកកកICE)ចំនួន០២កញ្ចប់ ទម្ងន់២,៤៥ក្រាម ,ទូរស័ព្ទដៃចំនួន០១គ្រឿង , ម៉ូតូម៉ាកហុងដាទ្រីមចំនួន០១គ្រឿងរួមនិងសម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀនលក់មួយចំនួនទៀត។

លោក សំ ប៊ុនហេង បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួននិងយោងតាមចម្លើយសារភាពពីឈ្មោះ យ៉ាយ មករា និងដោយមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង០៦និង៣០នាទីព្រឹក នៅថ្ងៃទី១៨ ខែកក្កដា ដដែលសមត្ថកិច្ចបានបន្តឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាប័ក្សពួកម្នាក់ទៀត ឈ្មោះ រ៉ាត់ សារួត ហៅ ព្រីង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ជាមួយវត្ថុតាងសរុបទាំងអស់ចំនួន ០៩កញ្ចប់ ទម្ងន់៤៥,១៦ក្រាម ,ទូរស័ព្ទដៃចំនួន០២គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់០១គ្រឿង ,និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕


