ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Barcelona ត្រូវបានចោរប្លន់ដោយហិង្សានៅផ្ទះ

(បាសេឡូណា)៖ ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Pierre-Emerick Aubameyang បានក្លាយជាជនរងគ្រោះនៃអំពីចោរប្លន់ដោយហិង្សា នៅឯផ្ទះរបស់លោក នាវេលាព្រឹកទៀបភ្លឺថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ប៉ូលិសបាននឹងកំពុងធ្វើការស៊ើបអង្កេតលើករណីប្លន់នេះនៅតំបន់ Castelldefels ជិតទីក្រុង Barcelona នៅវេលាម៉ោង ០១៖០០ (ម៉ោងក្នុងតំបន់)។
សារព័ត៌មានអេស្ប៉ាញ El Pais បានចុះផ្សាយថា ចោរប្លន់ប្រដាប់អាវុធបានសម្រុកចូលផ្ទះ ហើយបានគម្រាមកីឡាករ និងភរិយារបស់លោក និងបានបង្ខំឲ្យពួកគេបើកទូរដែក និងបានយកគ្រឿងអលង្ការ។
Aubameyang ត្រូវបានគេរាយការណ៍ថា បានរងការវាយនៅក្នុងហេតុការណ៍នេះ។
Barcelona បានឲ្យដឹងថា កីឡាករ Aubameyang និងភរិយារបស់លោក ស្ថិតក្នុងស្ថានភាពល្អ ក្រោយហេតុការណ៍ប្លន់នេះ។
កីឡាករលំដាប់អន្តរជាតិហ្គាបុង វ័យ ៣៣ឆ្នាំរូបនេះ គឺជាកីឡាករបម្រុងដែលមិនបានចូលលេងនោះទេ ខណៈ Barcelona បានយកឈ្នះលើ Real Valladolid ៤-០ នៅឯកីឡដ្ឋាន Nou Camp កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram