លោក Tuchel៖ Chelsea នឹងចុះកិច្ចសន្យា នាំយកកីឡាករថ្មី មុនពេលបិទរដូវកាលដោះដូរកីឡាករ

(ឡុងដ៍)៖ ក្លិប Chelsea នឹងនាំយកកីឡាករថ្មីចូលរួមក្នុងក្រុម នៅមុនពេលបិទរដូវកាលដោះដូរកីឡាករនាថ្ងៃទី០១ ខែកញ្ញាខាងមុខ។ នេះបើតាមសម្តី Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លើកឡើងមុនការធ្វើដំណើរនាថ្ងៃអង្គារទៅជួបក្រុម Southampton នោះ លោក Tuchel បានលើកឡើងថា «ឥឡូវនេះ យើងត្រូវការកីឡាករបន្ថែមទៀត នៅក្នុងតួនាទីមួយចំនួន ប៉ុន្តែវាខិតជិតដល់ពេលបិទបញ្ចប់រដូវការដោះដូរកីឡាករ ហើយនៅពេលថ្ងៃទី០១ ខែកញ្ញាមកដល់ ខ្ញុំនឹងក្លាយជាគ្រូបង្វឹកដ៏រីករាយម្នាក់ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ» នេះបើតាមសម្តីលោក Tuchel បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។
«ខ្ញុំនឹងព្យាយាមស្វែងរកដំណោះស្រាយ និងមិនគិតអំពីអ្វីដែលនឹងកើតឡើងនោះទេ» លោកបានបន្ថែម។
Chelsea មានទំនាក់ទំនងជាមួយនឹងខ្សែការពារ Leicester កីឡាករ Wesley Fofana និងខ្សែប្រយុទ្ធ Barcelona កីឡាករ Pierre-Emerick Aubameyang៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram