Elon Musk កំពូលមហាសេដ្ឋីលើលោក គ្មានបន្ទប់ស្អាតឲ្យម្តាយគេង បែរជាឲ្យទៅគេងនៅក្នុង «យានដ្ឋាន» អំឡុងពេលម្តាយទៅលេង

(បរទេស)៖ ម្តាយ របស់កំពូលមហាសេដ្ឋី លោក Elon Musk គឺលោកស្រី Maye Musk បានបង្ហាញអារម្មណ៍ដ៏សោកសៅ និងហូសចិត្តមួយនៅពេលដែលលោកស្រីបានទៅលេងផ្ទះរបស់កូនប្រុសនៅតិចសាស់។

តារាម៉ូដែលវ័យ ៧៤ឆ្នាំរូបនេះ បានប្រាប់កាសែត The Times UK ថា លោកស្រីមិនបានគេងនៅក្នុងបន្ទប់ស្អាត ឬត្រឹមត្រូវនោះទេ ផ្ទុយទៅវិញគឺលោកស្រីបានគេងនៅក្ក្នុងយានដ្ឋានមួយដែលជាទីតាំងនៃទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន SpaceX ក្នងរដ្ឋតិចសាស់ នៅក្នុងពេលដែលលោកស្រីទៅសួរសុខទុកកូនប្រុសគឺលោក Elon Musk។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វាជារឿងមួយដែលហួសចិត្ត និងអស់សំណើចបំផុតនៅពេលដែលលោកស្រី Maye Musk បាននិយាយថា «ខ្ញុំ ត្រូវ ដេក ក្នុង យានដ្ឋាន។ អ្នកមិនអាចមានផ្ទះដ៏ប្រណិតនៅជិតកន្លែងរ៉ុក្កែតនោះទ»។ ដែលពាក្យមួយឃ្លានេះត្រូវបានលោកស្រីទម្លាយឱ្យដឹងក្រោយពេលត្រឡប់មកពីជួបកូនប្រុសវិញ។
តាមការបញ្ជាក់បន្ថែមរបស់លោកស្រី Maye បានឱ្យដឹងថា កូនប្រុសគាត់ដែលជាកំពូលមហាសេដ្ឋីមានលុយច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នគឺ រស់នៅក្នុងផ្ទះតូចមួយក្នុងតំបន់ Boca Chica ដែលវាមានតម្លៃត្រឹមតែ ៤៥០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកស្រីបានបន្ថែមទៀតថា Elon Musk គឺជាមនុស្សដែលមានក្ដីស្រម័យខ្ពស់ និងការគិតខុសពីគេអាចនិយាយបានថា គាត់មានគំនិតឆ្គួតៗ ហើយចំពោះការរស់នៅវិញគឺមិនចូលចិត្តភាពស៊ីវិល័យឡើយ ជាក់ស្ដែងនៅក្នុងផ្ទះវិញគឺលោកមិនបានតុបតែង ឬរៀបចំរបស់ប្រើប្រាស់ឱ្យមើលទៅទំនើប ឱ្យសមនឹងនាមជាកំពូលមហាសេដ្ឋីនោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram