បុរសម្នាក់ បើករថយន្តល្បឿនលឿន ធ្លាក់ផ្លូវ ទៅបុកគល់ឈើពេញទំហឹង បណ្តាលឲ្យស្លាប់ខ្លួនឯងក្នុងរថយន្ត នៅស្រុកទ្រាំង !!!
ខេត្តតាកែវ ៖ ហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១២៦គីឡូម៉ែត្រ៩.១០ បើកបរធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់បុរសម្នាក់ ស្ថិតត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។
រថយន្តបង្ករម៉ាក តាក់ម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2W-8923 បើកបរ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់កន្លែងកើតហេតុខាង លើក៏ជ្រុលចង្កូតធ្លាក់ពីផ្លូវ ទៅបុកគល់ឈើពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរឈ្មោះ កឹម គាភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិកររស់នៅភូមិ ប្រាល ឃុំតានី ស្រុក អង្គជ័យ ខេត្តកំពត បានស្លាប់នៅក្នុងរថយន្តភ្លាមៗ ហើយសាកសពជនរងគ្រោះនិងមធ្យោបាយ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងជួសជុលប្រើប្រាស់វិញ ៕




