ជនសង្ស័យម្នាក់ លួចស្អីមិនលួច មកលួចខោអាវក្នុងនារីៗ មិនធ្លាប់មានក្នុងប្រវត្ថសាស្ដ្រ…
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ១៩៨A
ផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យម្នាក់លួចស្អីមិនលួចមកលួចខោអាវក្នុងនារីៗសង្ស័យតែរូបគេមានជំងឺផ្លូវចិត្ត ប៉ុន្តែហេតុការណ៍នេះ ដោយសារតែប្រជាពលរដ្ឋខឹងពេកទប់កំហឹងមិនបានក៏នាំគ្នាពន្លះ១មួយដៃមួយជើងម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើល
ដល់ប្រជាពលរដ្ឋដែលមានចិត្តធម៌មកជួយឃាត់ហើយប្រគល់ឱ្យនគរបាលនាំយកទៅប៉ុស្តិ៍សួរនាំតែម្តងទៅ។
ជនរងគ្រោះជាម្ចាស់ខោអាវក្នុងឈ្មោះ សែម ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះ ព្រីង សំរស់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(វត្ថុតាងដកហូតមានកាំបិតបុ័ងតោចំនួន១និងទូរស័ព្ទចំនួន១គ្រឿងជារបស់ជនសង្ស័យ)ត្រូវឃាត់ខ្លួនពីបទប៉ុនប៉ងលួចសម្ភារមិនបានសម្រេច។

មុនកើតហេតុជនសង្ស័យបានដើរទៅទីស្ងាត់និងលួចយកជណ្ដើររបស់ប្រជាពលរដ្ឋជិតខាងហើយយកមកដាក់ផ្អែក
ជញ្ជាំងដើម្បីឡើងលើផ្ទះជនរងគ្រោះ ដែលធ្វើពីឈើលើថ្មក្រោមក្នុងគោលបំណងលួចសម្ភារមានតម្លៃតែលួចមិន
បានហើយឃើញខោអាវក្នុងដែលគេព្យួរនៅជិតនោះក៏ចាប់ស្រវ៉ាយក។

ប៉ុន្តែចៃដន្យស្រ្តីរងគ្រោះឃើញ ក៏ស្រែកឆោឡោទើបប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកចាប់ឃាត់បាននិងស្វាគមន៍ម្នាក់១ដៃមួយជើងដោយសារតែខឹងព្រោះកន្លងមកមានការបាត់សម្ភារញឹកញាប់ពេកជាពិសេសប្រជាពលរដ្ឋជិតខាងមួយចំនួនប្រាប់ថា បាត់ភាគច្រើនតែសម្លៀកបំពាក់តែម្ដង។ ក្រោយមកក៏បាននាំជនសង្ស័យនិងអ្នករងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានជនមិនស្គាល់មុខធ្វើមន្តអាគមដាក់ខ្លួនហើយតម្រូវឱ្យលួចសម្លៀកបំពាក់ស្រីៗ ជាពិសេសអាវនិងខោក្នុងរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូល តែយ៉ាងណាក៏ដោយនេះជាពាក្យដោះសារ ដើម្បីសម្រាលទោសកំហុសប៉ុណ្ណោះ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជនសង្ស័យខាងលើនគរបាលយើងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត៕
