មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំរូងដែក ស្នាក់ការភ្នំអណ្ដូង និងស្នាក់ការបាក់នឹម បានចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅចំណុចក្រពើបី…


ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី០៦-០៧ ខែកក្ដដា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំរូងដែក ស្នាក់ការភ្នំអណ្ដូង និងស្នាក់ការបាក់នឹម បានចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅចំណុចក្រពើបី ប្រទះឃើញលបប្រឹស១០០ចំនួន២០ខ្សែ។

វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នាក់ការភ្នំរូងដែក។ នាល្ងាចថ្ងៃដដែល ក្រុមការងារ បានទទួលព័ត៌មានពីសមាជិកសហគមន៍ ថាមានករណីគោយន្តដឹកឈើចេញពីចំណុចតាមផ្លូវសាលាឆទាន ខាងជើងភ្នំរូងដែក ដោយពេលក្រុមការងារ និងកម្លាំងសហគមន៍បានចុះដល់ចំណុចនោះ ក៏ប្រទះឃើញឈើសុក្រំ ០២ដុំ មុខកាត់៣០ស.ម ប្រវែង០២ម៉ែត្រ និង០៥ម៉ែត្រ។ ក្រុមការងារ បានសហការគ្នាដេកចាំឃ្លាំមើលនៅក្បែរទីតាំងនោះ ដើម្បីចាំមើលជនល្មើស លុះព្រឹកឡើង ទើបដឹកយកវត្ថុតាងមករក្សាទុកនៅស្នាក់ការភ្នំរូងដែក។


ដោយឡែក មន្រ្តីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពបន្ទាយឆ្មារ ក៏បានចុះល្បាតតាមណ្តោយផ្លូវលេខ៥៨ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដោយបានធ្វើដំណើរឡើងភ្នំនៅចំណុចប្រាសាទតាអ៊ុត រហូតដល់ថ្ងៃបន្ទាប់បានចុះល្បាតចាប់ពីចំណុចហាលៀម ដល់ចំណុចក្បាលអូរដា និងបន្តឡើងភ្នំនៅចំណុចចាន់ក្រហម ពិនិត្យឃើញមានការរុករានទន្ទ្រានដីព្រៃ ០១កន្លែង។ ក្រុមការងារ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់វិធានការតាមច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram