ខ្សែការពារ Mukiele ប្រកាសចាកចេញពី Leipzig ហើយត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយ PSG

(ប៊ែរឡាំង)៖ ខ្សែការពារ Nordi Mukiele បានចាកចេញពីក្លិបអាល្លឺម៉ង់ RB Leipzig បន្ទាប់ពីលេងបាន ៤ឆ្នាំ។ នេះបើតាមលោកបានប្រកាសនាថ្ងៃអង្គារ ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្លិបបារាំង Paris St Germain ត្រូវបានគេរំពឹងថា នឹងសម្រេចនៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ។

Mukiele បានចូលរួមជាមួយ Leipzig ក្នុងឆ្នាំ២០១៨ និងបានជួយក្រុមឲ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២០ ព្រមទាំងបានជួយឲ្យក្លិបដណ្តើមបានពានរង្វាន់ German Cup ក្នុងឆ្នាំនេះ ជាពានរង្វាន់ដ៏ធំលើកដំបូងរបស់ក្លិប។
កីឡាករវ័យ ២៤ឆ្នាំលំដាប់អន្តរជាតិសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរាយការណ៍ថា ខិតជិតនឹងចុះកិច្ចសន្យារយៈពេលច្រើនឆ្នាំជាមួយ PSG បើទោះបីជាមានការចាប់អារម្មណ៍ពីបណ្តាក្លិបជាច្រើន ក្នុងនោះរួមទាំងក្លិប Chelsea ផងដែរក៏ដោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram