តួ «Aquaman» Jason Momoa រួចរស់ជីវិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅលើដងផ្លូវ

(អាមេរិក)៖ តារាសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តួអង្គ «Aquaman» គឺលោក Jason Momoa បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបានជិះរថយន្តបុកអ្នកបើកម៉ូតូនៅលើដងផ្លូវក្នុងតំបន់ Los Angeles កាលពីចុងសប្តាហ៍ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។

រាយការណ៍ពី TMZ បានចុះផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវ និងបាត់បង់ការគ្រប់គ្រងល្បឿន ក៏ចូលទៅក្នុងផ្លូវរបស់តារា Aquaman ដែលកំពុងបើកបរ។ TMZ បានឲ្យដឹងទៀតថា អ្នក ជិះម៉ូតូ បាន រង របួស ស្រាល បន្ទាប់ ពី លោត ចេញ ពី មុខកញ្ចក់ រថយន្តរបស់ Momoa ខណៈគ្រោះថ្នាក់នេះ បានកើតឡើងនៅលើផ្លូវ Old Topanga Canyon នាពេលចុងសប្តាហ៍កន្លងទៅនេះ។ ជាសំណាងល្អ ទាំងតារាសម្តែង Momoa ក៏មិនមានរបួសអ្វីធ្ងន់ធ្ងរដែរ។
គួរជម្រាបថា ងាកមកការងារសិល្បៈវិញ តារាសម្តែងល្បីឈ្មោះក្នុងជួរហូលីវូដ Jason នឹងបង្ហាញវត្តមានក្នុងរឿងថ្មី «Aquaman» និង «The Lost Kingdom» ដែលគ្រោងបញ្ចាំងនៅអំឡុងខែមីនា ឆ្នាំ២០២៣។ តារាសម្តែងរូបនេះ ក៏ត្រឡប់មកវិញសម្រាប់រដូវកាលទី៣ នៃកម្មវិធី AppleTV+ ផងដែរ។ Trail

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram