V សមាជិក BTS កំពុងតែមានប្រជាប្រិយភាពខ្លាំងលើ Instagram ក្រោយមានចំនួន Follower វ៉ាដាច់តារាល្បីៗ

(កូរ៉េ)៖ ចាប់តាំងពី V ដែលជាសមាជិកក្នុងក្រុមចម្រៀង BTS រួមជាមួយនឹងសមាជិកផ្សេងទៀតនៃក្រុម បានបើកប្រើប្រាស់ជាផ្លូវការនូវគណនី Instagram របស់ខ្លួនមក គេឃើញថា ចំនួនអ្នកតាមដានគណនីរបស់តារារូបនេះបានកើនឡើងជាបន្តបន្ទាប់។ ត្រឡប់មកវិញក្នុងខែធ្នូ ឆ្នាំ២០២១ តារា K-Pop ទទួលបានអ្នកតាមដានយ៉ាងឆាប់រហ័ស ខណៈដែលប្រជាប្រិយភាពរបស់លោកបានកើនឡើងទូទាំងពិភពលោក។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ខណៈចំនួន Follower របស់ V នៅលើ Instagram កើនឡើងដល់ជិត៥០លាននាក់នោះ គឺបានធ្វើឲ្យគណនីរបស់លោកវ៉ាដាច់ក្រុមចម្រៀង K-POP ល្បីៗផ្សេងៗជាច្រើនទៀត ដែលបានប្រើប្រាស់បណ្តាញសង្គមមួយនេះជាយូរមកហើយ ខណៈដែលគណនីរបស់លោកទើបតែបង្កើតប៉ុណ្ណោះ។ ឥឡូវនេះ V ទទួលបានអ្នកតាមដានប្រហែល ៤៧.៨លាននាក់ លើសអ្នកតាមដានរបស់ BLACKPINK ដែលមានចំនួន ៤៧.៧លាននាក់។ ប្រការនេះ បានធ្វើឲ្យរូបគេក្លាយជាតារា K-Pop ដែលមានអ្នកតាមដានច្រើនបំផុតទី៦ នៅលើ Instagram ។
យ៉ាងណាមិញ ទាក់ទងនឹងឥទ្ធិពលរបស់ V, Hype Auditor ដែលជាគេហទំព័រផ្តល់ចំណាត់ថ្នាក់ Instagram របស់អ្នកសិល្បៈទូទាំងពិភពលោក ដោយផ្អែកលើការចូលរួមពិតប្រាកដ និងកត្តាផ្សេងៗទៀត។ ផ្អែកលើទិន្នន័យនេះ V ជាប់ចំណាត់ថ្នាក់លេខ៩ ជាមួយនឹងអត្រាការចូលរួមរបស់លោក ដែលធ្វើឲ្យលោកក្លាយជាសិល្បករ K-Pop តែមួយគត់ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមតារាល្បីៗនៅទូទាំងពិភពលោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram