ឯកឧត្តម ប៉ុល រតនាបានចូលរួម ប្រជុំនៅស្នាក់ការគណបក្សស្រុក ស៊ីធរកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម កង សុខនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ស៊ីធរកណ្តាល…

កាលពីព្រឹកថ្ងៃ សៅរ៍ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ៨ : ០០ នាទី ឯកឧត្តម ប៉ុល រតនាបានចូលរួម ប្រជុំនៅស្នាក់ការគណបក្សស្រុក ស៊ីធរកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម កង សុខនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ស៊ីធរកណ្តាល ។ គោលបំណង ការប្រជុំគឺ ការបង្កើតមតេយ្យសហគមន៍ នៅតាមឃុំនីមួយៗ ។ បន្ទាប់មកនៅរសៀល ម៉ោង ២:០០ នាទី ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ព្រែកចង្ក្រាន បានមកប្រជុំនៅស្នាក់ការ គណបក្ស ប្រជាជន ឃុំ ព្រែកចង្ក្រាន ដើម្បីបូកសរុបការងារ ឆ្នាំ ២០១៩ ដើម្បីរកចំនុចខ្លាំង និង បញ្ហាប្រឈមដែលកើតឡើងកន្លងមក និង លើកទិសដៅបន្តសំរាប់ ឆ្នាំ ២០២០ ។ ក្នុងនោះ ឯកឧត្ដមប្រធាន ក៏បានលើកយកពីបញ្ហា ការបង្កើត មតេយ្យសហគមន៍ មកពិភាក្សាក្នុងអង្គប្រជុំផងដែរ ។ សមាសភាពអញ្ជើញចូលរួមមាន: – លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធាន គណៈកម្មារធិការគណបក្សស្រុក ស៊ីធរកណ្តាល និង សហការី – លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព លោកគ្រូនាយកវិ. ព្រែកសណ្តែក លោកគ្រូប្រធានកំរង មេភូមិ យុវជនគណបក្សឃុំ ប្រជាការពារភូមិ សរុប ចំនួន ២៧ នាក់ ស្រី ២ នាក់ ។ ឯកឧត្តមប្រធាន បានឧបត្ថម្ភ សំលៀកបំពាក់ជូនប្រជាការពារក្នុងឃុំ ចំនួន ២៦ ឈុត ស្មើនឹង ៦៧៦ ដុល្លារ និងចំណាយផ្សេងៗ អស់ ២ ២០០ ០០០ រៀល ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram