ភ្នំពេញ: ការបកស្រាយរបស់ម្ចាស់ភោជនីដ្ឋាន 2Night ………..
កាលពីថ្ងៃទី02 ខែធ្នូ ឆ្នាំ2019 ដែលមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ផ្សាយថាភោជនីដ្ឋាន 2Night ក្រោយពីការលក់ដូរ នៅមានបង្កប់ការរកស៊ី ល្បែងស៊ីសងខុសច្បាប់។ ក្រោយពីម្ចាស់ភោជនីដ្ឋាន 2Night បានទទួលដឹងដំណឹងពីការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ លោកក៏ចេញបកស្រាយតាមរយះសារព័ត៌មានCPNS។ គាត់បានបញ្ជាក់ថា ភោជនីដ្ឋានរបស់គាត់ មិនមានបើកបង្កប់ការរកស៊ី ល្បែងស៊ីសងខុសច្បាប់ដូចដែលបានចុះផ្សាយរបស់សារព័ត៌មានទាំងនោះទេ គាត់បន្តថាសំរាប់ភោជនីដ្ឋានរបស់គាត់ ពេលព្រឹកមានលក់ បាយគុយទាវ កាហ្វេ សំរាប់ថ្ងៃត្រង់មានលក់ បាយថ្ងៃត្រង់ មានទទួលធ្វើកម្មវិធីផ្សេងៗក្នុងបន្ទប់Karaoke និងពេលយប់មានលក់ ភេសជ្ជះ ការហូបបែបលក្ខណះជួបជុំ កំសាន្តសប្បាយ ហើយក៏មានទទួលធ្វើកម្មវិធីផ្សេងៗក្នុងបន្ទប់Karaokeដូចថ្ងៃត្រង់ដែរ។ ចុងក្រោយគាត់សូមអោយមហាជន ឈប់យល់ច្រលំអំពីភោជនីដ្ឋានរបស់គាត់ ដែលបានចុះផ្សាយថាមានបង្កប់ល្បែងស៊ីសង។ ទីសារព័ត៌មានCPNS បានមកចុះផ្ទាល់ ហើយបានផ្តិតរូប ក្នុងភោជនីដ្ឋាន2Night ឃើញថាមិនមានការ រកស៊ីល្បែងស៊ីសងខុសច្បាប់នោះទេ។





