អាឪពុកតិរិច្ឆានប្រពន្ធរត់ចោល បែកគំនិតចាប់រំលោភកូនស្រីអាយុទើប៨ឆ្នាំបានសម្រេច!!!

កណ្តាល៖ ឪពុកតិរច្ឆានប្រពន្ធរត់ចោលម្នាក់បានចាប់រំលោភកូនស្រីខ្លួនឯងអាយុទើប៨ឆ្នាំបានសម្រេចកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១២និង០០នាទីនៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាកូនបង្កើតឈ្មោះ ម ដ ល ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាសិស្ស។

ដោយជនសង្ស័យជាឪពុកបង្កើតចិត្តប្រែតចិត្តតិរច្ឆានឈ្មោះ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះបានហើយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសាប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច ។

ប្រភពដដែលបន្តថារហូតមកដល់ម៉ោងប្រហែល ប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា៖ប៉ាបានចាប់ខ្ញុំរំលោភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

ដោយឡែកនៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា៖ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហេីយធ្លាប់រំលោភបានចំនួនបីដងមកហេីយនិងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហេីយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram