មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោធិ៍ និងកម្លាំងសហគមន៍ បានចុះពិនិត្យមើលការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ….

ខេត្តព្រះវិហារ៖ ថ្ងៃច័ន្ទ ២កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោធិ៍ និងកម្លាំងសហគមន៍ បានចុះពិនិត្យមើលការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ ។ ដោយឡែក មន្រ្តីឧទ្យានុរក្ស សហកាជាមួយគណៈកម្មការសហគមន៍ ភ្នំព្រះលាន បានចុះយកលេខនិយាមកាដីកាប់រានថ្មីចំនួន ០២ចំណុច គឺទី១ ជនកអុង ទី២ ហុងស្រល ស្មើនឹង០៥កន្លែង ស្ថិតនៅភូមិ ស្រែធ្នង់ ឃុំរមណីយ ស្រុក រវៀង ខេត្ត ព្រះវិហារ។

ថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការពើក សហការជាមួយគណៈ កម្មការសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតដល់ចំណុចព្រៃបឹងយិគិ ជួបបទល្មើសករណីអារឈើខុសច្បាប់ ព្រមទាំងបានដកហូត រណាយន្តចំនួន០៣គ្រឿង (ម្ចាស់រត់គេចខ្លួនពេលក្រុមការងារចុះទៅដល់) ដែលទីតាំងនេះស្ថិតនៅ ព្រំប្រទល់ខេត្ត កំពង់ធំ។

ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការស្រែវាលសហការជាមួយ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត បានចុះល្បាតដល់ចំណុចព្រៃកូនឆ្កែ បានជួបសត្វស្ទាំងងាប់ចំនួន០១ក្បាល ស្ថិតនៅក្នុងភូមិ ភ្ញាក់រលឹក ឃុំ ធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ។

ដោយឡែក មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព បានចូលរួមចុះពិនិត្យស្រាវជ្រាវករណី ប្រជាពលរដ្ឋប្រើប្រាស់ត្រាក់ទ័រភ្ជួរដីក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពដោយគ្មានលិខិតអនុញ្ញាត ក្រោមការដឹកនាំដោយអភិបាលស្រុកត្បែងមានជ័យ ក្រុមប្រឹក្សាឃុំ និងអនុភូមិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ស្ថិតនៅភូមិ បាក់កាំ ឃុំ ឈានមុខ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram