បុរស២នាក់ដែលឆក់ខ្សែភ្លើងលង់ទឹកស្លាប់នៅអូរខៃដន រកឃើញម្នាក់ នៅម្នាក់ទៀតកំពុងស្វែងរក UPDATE
(បន្ទាយមានជ័យ)៖ បុរស២នាក់ដែលឆក់ខ្សែភ្លើងលង់ទឹក..ស្លា…ប់..នៅរម្មណីដ្ឋានអាងអូរខៃដន រកឃើញ១នាក់ នៅ១នាក់ទៀតកំពុងស្វែងរក។ សាកសពបុរស២នាក់ ដែលឆក់ខ្សែភ្លើងលង់ទឹក..ស្លា..ប់. .នៅវេលាម៉ោង១២.៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២

នៅខណៈមកលេងកំសាន្តនៅខ្យូស អាងអូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានរកឃើញម្នាក់ នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែលនេះ។ សាកសពដែលត្រូវបានរកឃើញ ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុ១៨ឆ្នាំ បុគ្គលិកខ្យូសហាងក្បែរខាង និងជាអ្នកជួយ ជនរងគ្រោះជាភ្ញៀវដែលលង់ទឹក។ គួរបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ដែលឆក់ខ្សែភ្លើងលង់ទឹកស្លាប់នេះ ទី១.ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ធ្វើការស៊ីណូDNA STAR រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទី២.ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុ១៨ឆ្នាំ បុគ្គលិកខ្យូសនៅក្បែរខាងកន្លែងកើតហេតុ អ្នកទៅជួយត្រូវឆក់ខ្សែភ្លើងលង់ទឹក..ស្លា…ប់..ដូចគ្នា។ មិត្តភក្តិដែលមកញ៉ាំជុំគ្នាបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៧ទៅ៨នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា ដល់ខ្យូសយីហោ “យក្សធំម្ហូបឆ្ញាញ់” បាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅក្នុងទឹកតែម្តង។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី២ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងលង់លិចបាត់ទៅ។ ក្រោយពីរកឃើញម្នាក់ហើយ កម្លាំងចម្រុះមាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុង ជាពិសេសកម្លាំងយោធា ប្រតិបត្តិការសឹងក្រុងប៉ោយប៉ែត កំពុងមុជរក និងរៀបចំឧបករណ៍មុជរាវរកជនរងគ្រោះ ឈ្មោះ ឡេះ ស៊ីណាន បន្ថែមទៀតផងដែរ៕





