ក្ដៅៗឆេះទាំងព្រឹកបង្កឱ្យមានការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ….

ភ្នំពេញ. មានករណីអគ្គីភ័យឆេះទាំងព្រឹកដោយសារតែម្ចាស់ផ្ទះបានចាក់សោរចេញទៅខាងក្រៅ ហើយអុជធូននៅលើអសនៈទុកចោល ស្រាប់តែឆាបឆេះ បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជិតខាង វាយទម្លុះទ្វារ យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ តែទប់មិនឈ្នះ បានហៅរថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ មកជួយបាញ់អន្តរាគមន៍អស់ចំនួន១រថយន្តទើបភ្លើងរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាង។


ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២១ នៅចំណុចផ្លូវឌឿងហែមមួយកន្លែងកែងនឹងផ្លូវ ២២១ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។


ក្រោយទទួលបានព័ត៌មាននេះភ្លាម លោករវសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តចំនួន ៤ គ្រឿងមកដល់ចំណុចទីតាំងកើតហេតុធ្វើការបាញ់អស់ចំនួន១គ្រឿង ទើបភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង៩និង១០នាទីថ្ងៃដដែល ។


ក្នុងហេតុការណ៍ខាងលើនេះ មិនបានបង្ករគ្រោះថ្មាក់ដល់មនុស្ស ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ លោករវសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវថា សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មេត្តាជួយប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះការអុជធូបសែនព្រេនផ្សេងៗជៀសវាងគ្រោះថ្នាក់ជាយថាហេតុ÷

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram