កម្មវិធីបច្ចេកទេសកសិកម្មថ្មីធន់នឹងបម្រែបម្រួលនឹងអាកាសធាតុ…

១១-មករា-២០២១
ក្រុមការងារទទួលបន្ទុកអនុកម្មវិធីទី១ នៃកម្មវិធីASPIRE ខេត្តប៉ៃលិន បានចុះពិនិត្យនិងពិគ្រោះយោបល់ស្តីពីការដាំដុះបន្លែក្នុងនិងក្រៅផ្ទះសំណាញ់ជាមួយកសិករបណ្តុំអាជីវកម្មបន្លែដោយជាលទ្ធផល:
១. ផ្ទះសំណាញ់ លោក ញឹប កែវ ស្ថិតនៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ការងារដាំបន្លែវគ្គទី៦ បានដាំខាត់ណាដើម មានអាយុកាល៤ សប្តាហ៍។ បន្លែក្រៅផ្ទះសំណាញ់រួមមាន សៃ្ពតឿ-ក្រញាញ់ សាលាដ តាំងអោ ត្រកួន… មានអាយុកាលជាង១សប្តាហ៍ឡើង។


២.ផ្ទះសំណាញ់ លោក លីវ វណ្ណៈ ស្ថិតនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ការងារដាំបន្លែវគ្គទី៣ ត្រៀមដាំខាត់ណាដើម ។ បន្លែក្រៅផ្ទះសំណាញ់រួមមាន សៃ្ពតឿ -ក្រញាញ់ សាលាដ ខាត់ណា ត្រកួន… មានអាយុកាលជាង២សប្តាហ៍ឡើង
៣.ផ្ទះសំណាញ់ អ្នកស្រី លឹម សុភាព ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ការងារដាំបន្លែវគ្គទី៣ ស្ពៃបូកគោ មានអាយុកាល៥សប្តាហ៍ គ្រោងនឹងប្រមូលផលនៅសប្តាហ៍ក្រោយ។ បន្លែក្រៅផ្ទះសំណាញ់មានទំពាំងបារាំង។


៤.ផ្ទះសំណាញ់ លោក ហង់ សុវណ្ណ ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន កំពុងត្រៀមដាំបន្លែវគ្គទី២ មានខាត់ណាដើម ស្ពៃក្ដោប ។ បន្លែក្រៅផ្ទះសំណាញ់រួមមាន ឆៃថាវ ការ៉ុត សាលាដ … មានអាយុកាលជាង៣សប្តាហ៍ឡើង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram