ខ្សែបម្រើ Matic វិលទៅជួបជុំជាមួយអ្នកចាត់ការ Mourinho ក្រោយចុះកិច្ចសន្យា១ឆ្នាំ ជាមួយក្លិប Roma

(រ៉ូម)៖ ខ្សែបម្រើសញ្ជាតិស៊ែប៊ី កីឡាករ Nemanja Matic នៅថ្ងៃអង្គារនេះ បានចូលរួមជាមួយនឹងក្លិប AS Roma លេងនៅលីគកំពូលអ៊ីតាលី Serie A លើកិច្ចសន្យារយៈពេល១ឆ្នាំ បន្ទាប់ពីជោគជ័យ ក្នុងការលេងនៅលីគកំពូលអង់គ្លេស Premier League តំណាងឲ្យក្លិប Chelsea និង Manchester United, ដោយនឹងធ្វើការងារ ជាមួយអ្នកចាត់ការ Jose Mourinho ជាថ្មីម្តងទៀត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣៣ឆ្នាំ, ដែលបានចូលរួមជាមួយក្លិប United ក្រោយចាកចេញពីក្លិប Chelsea ក្នុងឆ្នាំ២០១៧ ជាមួយនឹងលោក Mourinho ទទួលបន្ទុកជាអ្នកចាត់ការ នៅក្លិបម្ចាស់កីឡដ្ឋាន Old Trafford នោះ, ធ្លាប់បានធ្វើការងារ ជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Mourinho នេះ អំឡុងពេលការដណ្តើមបានពានរង្វាន់ជើងឯក របស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Chelsea ក្នុងរដូវកាល២០១៤-១៥៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram